Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជន ៣នាក់ គិតខុស! សម្រេចចិត្ត ចេញ​រក​លុយ​​តាម​ផ្លូវ… តែ​ត្រូវប៉ូលិសចាប់ ដោយសារតែ iPhone 7!

  • Print

យុវជន ៣នាក់ បានជិះម៉ូតូ ឆក់កាបូប ត្រូវសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនបាន។ សមត្ថកិច្ច ក៏បានបញ្ជូនជនសង្ស័យទាំង ៣នាក់ ទៅកាន់ស្នងការនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ។ហេតុការណ៍ជិះម៉ូតូ ឆក់កាបូបនោះ កើតឡើង កាលពីវេលាម៉ោង ១៩ និង ៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង។

លោកវរសេនីយ៍ទោ វ៉ន សុភណ្ឌ អធិការរងនគរបាលស្រុកស្ទោង ទទួលផ្នែកពករហ្មទណ្ឌ បានប្រាប់ថា ជនរងគ្រោះ ឈ្មោះ ម៉ៃ និមល ភេទស្រី អាយុ ១៩ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុ។ ក្នុងកាបូប ដែលចោរឆក់នោះ មានសម្ភារៈ ដែលបាត់បង់៖ ទី១.កាបូបស្ពាយព៌ណស ចំនួន១ ទី២.ទូរសព្ទដៃម៉ាកអាយហ្វូន ៧ ព៌ណទឹកប្រាក់ ដែលមាន ០៨៨ ៨៦ ៨៨ ៤៩០ ចំនួន ១គ្រឿង និងទី៣.ប្រាក់រៀល ចំនួន ៣០០០០៛។ ក្រោយពីធ្វើសកម្មភាពឆក់រួច ក្រុមជនសង្ស័យ ក៏បានជិះម៉ូតូ គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះ មកប្តឹងសមត្ថកិច្ច។ លោកអធិការរង បន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម និងបានកំណត់អំពីភិនភាគរបស់ក្រុមជនសង្ស័យ ដែលកម្លាំងសមត្ថកិច្ច កំពុងតែធ្វើការតាមដានស្រាប់ផង នាំឲ្យសមត្ថកិច្ច កំណត់មុខសញ្ញា ហើយចាត់វិធានការភ្លាមៗ។ ជនសង្ស័យទាំងបីនាក់នោះ មានពីរនាក់ មិនមានមុខរបរពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផង។ លោកអធិការរង ក៏បានដឹកនាំកម្លាំង ចុះចាំស្ទាក់ នៅពេលដែលជនសង្ស័យជិះម៉ូតូ បម្រុងចូលផ្ទះ ក្រោយធ្វើសកម្មភាពរួច នៅវេលាម៉ោងប្រហែល ១០យប់។ កម្លាំងរបស់លោក ក៏បានឃាត់ខ្លួនបានពីរនាក់ យកមកសួរនាំ។ រហូតឈានទៅឃាត់ខ្លួនបានម្នាក់ទៀត នៅម៉ោង ១១យប់ នៅថ្ងៃកើតហេតុដដែលនោះ។

ជនសង្ស័យ ទាំង ៣នាក់ ជិះម៉ូតូ Honda Dream រួមមាន៖ ទី១.ឈ្មោះ សូយ ម៉ៃសា ហៅ ចក់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង (អ្នកបើកម៉ូតូ) ទី២.ឈ្មោះ ម៉ៅ ទី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ក្នុងភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង(ជាអ្នកឆក់) និងទី៣.ឈ្មោះ តាន់ លីហ៊រ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ក្នុងភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង(រួមដំណើរ)។ ក្រោយឃាត់ខ្លួន សមត្ថកិច្ច ដកហូតម៉ូតូ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1G 4029 លេខតួ និងលេខម៉ាស៊ីន 9208074 ផលិតឆ្នាំ២០១៥ ដែលជនសង្ស័យ ជិះធ្វើសកម្មភាពឆក់ ២.ទូរសព្ទដៃម៉ាកអាយហ្វូន៧ មួយគ្រឿង ពណ៌ទឹកប្រាក់ ដែលជារបស់ជនរងគ្រោះ។ លោកបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានប្រកែកថា ពួកគេមិនបានឆក់កាបូបរបស់ជនរងគ្រោះនោះទេ។

តែលើដៃជនសង្ស័យ មានទូរសព្ទរបស់ជនរងគ្រោះ ដែលជនរងគ្រោះ ស្គាល់ច្បាស់ថា ជារបស់នាង។ សមត្ថកិច្ច ក៏ឲ្យក្រុមជនសង្ស័យ បើកសោទូរស័ព្ទនោះ បើជារបស់ពួកគេមែន តែដោះសោមិនចេញ។ ដល់ឲ្យជនរងគ្រោះ ដោះសោ ដែលជាលេខកូដសម្ងាត់របស់នាងដាក់លើទូរស័ព្ទនោះ នាងក៏បានដោះចេញភ្លាម។ ទើបសមត្ថកិច្ច កសាងសំនុំរឿង បញ្ជូនជនសង្ស័យទាំងបីនាក់ ទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី១៤ ខែមករានេះ៕

ដកស្រង់ពី៖ កោះសន្តិភាព