Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្កាត់​ពី​ក្រុង​បាត់ដំបង​ទៅ​លួច​ម៉ូតូ​អ្នក​ច្រូតស្មៅ​នៅ​ស្រុក​មោងប្ញស្សី​​

  • Print

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ស្ទាក់ចាប់បានភ្លាមៗ ក្រោយពីលួចយកម៉ូតូជិះរត់បានតែប៉ុន្មាននាទីប៉ុណ្ណោះ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី ១៦ មករា ខណៈទុកនៅក្បែរប្រឡាយចិនរួចរវល់ច្រូតស្មៅ ដែលស្ថិតក្នុងភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យិន យូរហួ អាយុ៣៧ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ជននេះបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហាត គង់ ហៅតាប្រេង អាយុ៥៦ឆ្នាំ នៅភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឬស្សី។ ប៉ុន្តែត្រូវកម្លាំងនគរបាលមូលដ្ឋានតាមស្ទាក់ចាប់បានភ្លាមៗ ក្រោយពីជនរងគ្រោះបានរាយការណ៍ និងនៅពេលជននេះកំពុងព្យាយាមជិះគេចខ្លួន។ ជាមួយនឹងការឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតម៉ូតូបានចំនួន០២គ្រឿង ដែលមួយគ្រឿងរបស់ជនរងគ្រោះ និងមួយគ្រឿងទៀតជារបស់ជនដៃដល់ដែលជិះធ្វើសកម្មភាព។បើតាមចម្លើយជនរងគ្រោះបាននិយាយថា គាត់បានជិះម៉ូតូទៅទុកនៅក្បែរប្រឡាយចិន រួចដើរទៅច្រូតស្មៅតាមភ្លឺស្រែ ។

គ្រានោះ គាត់មិនបានចាប់អារម្មណ៍ចោរលួចម៉ូតូទេ ព្រោះកំពុងរវល់ច្រូតស្មៅ។ ប៉ុន្តែពេលលីស្មៅមកកន្លែងទុកម៉ូតូ ស្រាប់តែបាត់ម៉ូតូ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្ដង។កម្លាំងនគរបាលប៉ុស្តិ៍ និង កម្លាំងជំនាញអធិការស្រុកបានចុះអន្តរាគមន៍ភ្លាមៗ ក្រោយទទួលបណ្តឹងពីជនរងគ្រោះ លុះប៉ុន្មាននាទីក្រោយ ក៏ត្រូវឃាត់ខ្លួនជនសង្ស័យបាន ខណៈដែលជនសង្ស័យកំពុងព្យាយាមជិះគេចខ្លួន។ ពេលនេះមន្ត្រីជំនាញ កំពុងសួរនាំចាត់ការតាមនិតិវិធីហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព