ឡានដឹកគ្រាប់ពោតក្រហម ក្រឡាប់ នៅផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា បង្កការកកស្ទះចរាចរណ៍ កកកុញ
- Details
- Category: Social Security News
នៅម៉ោង ០៥ និង៤៧នាទី ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ មានរថយន្តធុនធំ ដឹកគ្រាប់ពោតក្រហម មួយគ្រឿង បានក្រឡាប់ នៅកណ្តាលផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ឡានធំក្រឡាប់នោះ បានខ្ទាតពោតពាសពេញផ្លូវជាតិលេខ៤ បណ្តាលឲ្យកកស្ទះចរាចរណ៍ កកកុញ។ភ្លាមៗ សមត្តិកិច្ចមិនទាន់បានដឹងពីមូលហេតុ ដែលនាំឱ្យឡាននោះ ក្រឡាប់ទេ។ សមត្ថកិច្ច រៀបចំស្ទូចរឡាននោះ ចេញពីផ្លូវ ដើម្បីកុំឲ្យកកស្ទះ។ ប៉ុន្តែរហូតដល់ម៉ោង ៧យប់ ថ្ងៃទី២០មករានេះ ចរាចរណ៍ នៅចំណុចកើតហេតុ នៅបន្តកកស្ទះនៅឡើយ៕
ដកស្រង់ពី៖ កោះសន្តិភាព