Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូមប្រុងប្រយ័ត្ន អ្នកឆ្លងដែន! យុវជនម្នាក់ ឆ្លងចូលទឹកដីថៃ ប៉ះដែកបំពង់ទីប ផ្ទុះ របួសដៃស្ដាំ

  • Print

ពលរដ្ឋខ្មែរម្នាក់ បានប្រទះឃើញដែកបំពង់ទីប ដោយពុំដឹងថា ជាអ្វី ក៏លូកដៃចាប់ បណ្ដាលឲ្យផ្ទុះរបួសដៃស្ដាំ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ ភូមិណងម៉ាកមូន ឃុំណងម៉ាកមូន ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ប្រភពព័ត៌មានពីនគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ពលរដ្ឋរងគ្រោះ ឈ្មោះ ស៊ីន រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានដើរឃ្វាលសត្វពពែ ដោយឆ្លងចូលទឹកដីថៃ ពេលដើរឃ្វាល ដល់ចំណុចជិតជិតស្ពាន ក្នុងភូមិសាស្ត្រ ភូមិណងម៉ាកមូន ឃុំណងម៉ាកមូន ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃើញដែកបំពង់ទីប ដោយពុំចាប់អារម្មណ៍ថា មានអ្វីនោះទេ ក៏លូកដៃចាប់ បណ្ដាលឲ្យផ្ទុះរបួសម្រាមដៃស្ដាំ។ ក្រោយពេលកើតហេតុ ជនរងគ្រោះ បានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី)៕

ដកស្រង់ពី៖ កោះសន្តិភាព