Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនបាន០៥​នាក់ ករណី​ឆក់​ទ្រព្យសម្បត្តិ​តាម​ផ្លូវ​សាធារណៈ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

  • Print

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ សហការ ជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៥នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិតាមផ្លូវសាធារណៈ នៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង៥នាក់ រួមមាន ៖

ទី១. ឈ្មោះ ថេត ប៉ុនថេង ភេទប្រុសអាយុ២១ឆ្នាំ មុខរបរជាងសាក់ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ទី២. ឈ្មោះ នូ ប៉ូរិន ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ទី៣. ឈ្មោះ សំអាង សុវណ្ណរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ទី៤. ឈ្មោះ ចាន់ ចែ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ទី៥. ឈ្មោះ ឃុន សុខឃៀង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់គ្រឿងសំណង់ ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ សឿង សុភ័ក្ត្រនាថ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។ មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HY 1783 ឌុបមិត្តភក្តិម្នាក់មកពីផ្សារដើមគរ បំណងជួបអតិថិជនម្នាក់ទៀត ខណៈដែលឈប់ម៉ូតូ ទាក់ទងទៅអតិថិជន ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IS 6948 ធ្វើសកម្មភាពឆក់ទូរសព្ទ បានសម្រេច រួចព្យាយាមគេចខ្លួន ក៏ត្រូវជនរងគ្រោះដេញពីក្រោយ និងស្រែកថា ចោរៗ ភ្លាមនោះក៏ជួបកម្លាំងល្បាត ឃាត់ខ្លួនបានភ្លាមៗតែម្តង ព្រមទាំងបន្តស្រាវជ្រាវតាមចាប់បក្ខពួក ២នាក់ទៀតបានជាបន្តបន្ទាប់ សរុប ចំនួន ០៥ នាក់ ។ វត្ថុតាំងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដា សេ១២៥ ចំនួន០១គ្រឿង,ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព