Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រី​ព្រៃឈើ​មណ្ឌលគិរី បន្ត​ចុះ​បង្ក្រាប​បទល្មើស​ហ៊ុម​ព័ទ្ធ​កាន់កា.ប់​ដី​ព្រៃ​ស្រល់ ០២​ទីតាំង​(៨៣១​ហិ​កតា​) របស់​ក្រុមហ៊ុន អ៊ូ​ជី​សាន

  • Print

បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមកាងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បន្តចូលរួមជាមួយក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះបង្ក្រាបបទល្មើស ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន ចំនួន ០២ទីតាំង ដែលមានផ្ទៃដីសរុបទំហំ ៨៣១ហិកតា នៅក្នុងភូមិសាស្ត្រ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

សូមជម្រាបថា ចាប់ពីថ្ងៃទី១ មករា ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេច ផ្អាក់បណ្ដោះអាសន្ននូវការធ្វើអាជីវកម្មកាប់ដើមស្រល់ នៃក្រុមហ៊ុន អ៊ូជីសាន អិលអេសគ្រុប និងក្រុមហ៊ុន ហួរ លីង ខេមបូឌា ដោយសារមានជនឆ្លៀតឱកាស ក៏សាងឯកសារ និងបោះបង្គោលរបងរំលោភបំពានដីចម្ការស្រល់រដ្ឋ និងដីចម្ការស្រល់រុក្ខទិវា ក្នងខេត្តមណ្ឌលគិរី ។ ជុំវិញសកម្មភាពវាត់ទីយកដីរដ្ឋ ដីចំការស្រល់ មន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរី មានប្រធានមន្ទីរ អភិបាលស្រុក មន្ត្រីជំនាញ រួមទាំងមន្ត្រីជាន់ខ្ពស់ នៅខាងលើមិនតិចនាក់ទេ ដែលត្រូវបាត់បង់តំណែង ហើយខ្លះក៏ត្រូវជាប់គុក ក៏មាន ។

ក្រឡេកទៅមើលពីស្ថានភាព អ្នកកាសែតជាច្រើននាក់ នៅខេត្តមណ្ឌលគិរី ក៏មានរងគ្រោះដែរ ព្រោះតែចុះយកព័ត៌មានរបស់អ្នកធំ អ្នកមានអំណាចមកពីថ្នាក់លើ លោភលន់ហ៊ុំព័ទ្ឋយកដីគ្មានអៀនខ្មាស់ ដោយក្រុមទាំងនោះ បញ្ជាឲ្យកម្លាំងក្នុងខេត្ត កោះហៅ អ្នកកាសែត ទៅធ្វើកិច្ចសន្យាឈប់ផ្សាយរឿងខុសច្បាប់របស់ពួកគេ បើមិនធ្វើតាម ប្រយ័ត្នជាប់គុក(Sic) ។ គិតត្រឹមល្ងាចថ្ងៃទី២៦ មករា ២០២២ ក្រុមការងារថ្នាក់ជាតិ ចុះប្រតិបត្តការបង្ក្រាបករណីរំលោភទន្ទ្រានយកដីចំការស្រល់ នៅខេត្តមណ្ឌលគិរី រំដោះដី បានជាង៦ពាន់ហិកតា ដែលមានរយៈពេលជិត១ខែនេះ បើយោងតាមរបាយការរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ប៉ុន្តែកោះសន្តិភាព មិនទាន់ទទួលបានព័ត៌មានណាមួយជុំវិញ តើមានមនុស្សប៉ុន្មាននាក់ពាក់ព័ន្ធ ត្រូវប្រឈមមុខច្បាប់ក្នុងករណីខាងលើនេះទេ ? ៕

ដកស្រង់ពី៖ កោះសន្តិភាព