អគ្គិភ័យឆាប់ឆេះផ្ទះលក់សំបកកង់រថយន្តមួយ នៅបណ្ដោយផ្លូវទ្រុងមាន់
- Details
- Category: Social Security News
សេចក្តីរាយការណ៍ជាបឋមថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះលក់សំបកកង់រថយន្ត យ៉ាងសន្ធោសន្ធៅ នៅជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ ទល់មុខខារ៉ាអូខេ ដឺក្វីន ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ខណៈ ពេលនេះរថយន្តពន្លត់អគ្គិភ័យ មកពីគ្រប់អង្គភាព ជាច្រើនគ្រឿង បាននិងកំពុងជួយសង្គ្រោះ និងបាញ់ទឹកពន្លត់ផងដែរ ។ ព័ត៌មានលម្អិតនឹងផ្សាយជូនជាបន្ត ៕
ដកស្រង់ពី៖ កោះសន្តិភាព