Social Network

ជនសង្ស័យ​ ១២នាក់ ពាក់ព័ន្ធគ្រឿង​ញៀន ត្រូវបានកងរាជអាវុធហត្ថខេត្ត កសាង​សំណុំរឿង បញ្ជូន​ទៅ​​តុលាការ

ជនសង្ស័យចំនួន ១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទី

១ មានឈ្មោះ ចាន់ ណាំ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។

២-ឈ្មោះ ភាព ផាន់នី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិ៣សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៣- ឈ្មោះ ហុក ថាឈី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងម៉ូតូ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៤-ឈ្មោះ ជឹម ប៊ុនថន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ១ សង្កាត់១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៥- ឈ្មោះ មិន ឃ្លីន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៦-ឈ្មោះ ផុន សុខខេង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៧-ឈ្មោះ ហុង ស៊ីយានភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជា ចុងភៅ រស់នៅ ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។

៨-ឈ្មោះ សៀង ចិត្រា (ប្រុស) អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ៣សង្កាត់៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។

៩-ឈ្មោះ សាង ដារ៉ា(ប្រុស)អាយុ២៩ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យ ០៩នាក់ខាងលើ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១៤: ០០នាទី ដោយកម្លាំងកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថក្រុង សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន។ គឺចាប់ខ្លួននៅត្រង់ចំណុចក្បែរស្ថានីយ៍រថភ្លើង ស្ថិតនៅក្រុម ១៣ ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាង រួមមាន៖ ម្សៅសថ្លា ចំនួន១១ ទម្ងន់ ១,៣៦ក្រាម ទូរសព្ទដៃចំនួន ០៥គ្រឿង ដែកកេះចំនួន៣ ចំពាមកៅស៊ូចំនួន១ ខ្សៀចំនួន៣ ប្រាក់ ១០មឺនរៀល និងដបជក់ចំនួន០១។

ជនសង្ស័យទី១០ ឈ្មោះ សៀក ស៊ី ភេទប្រុស អាយ៤១ ឆ្នាំ ទីកន្លែងកំណើត ភូមិព្រែកសាហាយ ឃុំពូលធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្នស្នាក់នៅ ក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។

១១-ឈ្មោះ អាង សេងហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិចំការលើ ឃុំអណ្ដូង ស្រុកតារាសាគរ ខេត្តកោះកុងស្នាក់នៅភូមិ ភូមិឫទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។ ១២-ឈ្មោះ វ៉ាន់ ពិសិដ្ឋ ភេទប្រុស ២៧ឆ្នាំ ទីកន្លែងកំណើត ភូមិឫស្សី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ស្នាក់នៅមិនពិតប្រាកដ។

ជនសង្ស័យទាំង ០៣នាក់ខាងលើ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ១០និង ៣០ នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ម៉ិញ វុទ្ទី មេបញ្ជាការរង។ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន៖ ម្សៅសថ្លា ចំនួន ២កញ្ចប់ ( ០,៥១គ្រាមថ្លឹងទាំងសំបក) ខ្សៀចំនួន ៥ និងដបជក់ចំនួន១ ជញ្ជីងថ្លឹងចំនួន០១ កន្ទ្រៃចំនួន២ កាំភ្លើងកែឆ្នៃចំនួន ៤ដើម ដាវចំនួន១ ទូរសព្ទដៃចំនួន ០៥គ្រឿង លុយរៀល ចំនួន ១០ម៉ឺនរៀល ដែកកេះចំនួន០៦ និងសម្ភារៈ សម្រាប់វេចខ្ចប់មួយចំនួនផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព