Social Network

ប្តី​ញៀន​ថ្នាំ​កាប់​ប្រពន្ធ​ពីរ​ពូថៅ​ស្លាប់​រួច​ដុត​សព​ចោល បន្ទាប់មក​ធ្វើអត្តឃាត​ខ្លួនឯង

ករណីឃាតកម្មដ៏សាហាវមួយបន្សល់ទុកក្មេងកំព្រាពីរនាក់ ដោយសារប្តីញៀនថ្នាំម្នាក់ បានយកពូថៅកាប់ទៅលើប្រពន្ធចំនួនពីរពូថៅចំ ក បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង រួចយកសពប្រពន្ធដុត ហើយបានយកពូថៅអារ ក ធ្វើអត្តឃាតខ្លួនឯងជាក្រោយ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ បានអោយដឹងថា ហេតុការណ៍ឃាតកម្មដ៏សាហាវនេះបានកើឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង០៩:៣០នាទី ព្រឹក បង្កឡើងដោយឈ្មោះ ញឺង ណុប ភេទប្រុស អាយុ៣២ឆ្នាំ ស្ថិតនៅភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ តាមកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងនគរបាលស្រុកត្រាំកក់ បានសហការជាមួយអាជ្ញាធរ និង គ្រូពេទ្យ បានពិនិត្យ និងមានការបំភ្លឺពីសាក្សី សាកសពខាងលើពិតជាបានស្លាប់ដោយសារការ កាប់និងដុត រួចធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន៕

ដកស្រង់ពី៖ រស្មីកម្ពុជា