Social Network

ក្របួចកបានហើយ ក្រុម​ទាក់​ឆ្កែ​របស់​ប្រជាពលរដ្ឋក្នុង​ក្រុង​កំពង់ឆ្នាំង​

ជនសង្ស័យ២នាក់ជាបងប្អូនបង្កើត ដែលល្បីល្បាញខាងទាក់ឆ្កែរបស់ប្រជាពលរដ្ឋតាមដងផ្លូវ ពេលនេះត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង ០៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលពួកគេធ្វើសកម្មភាពទាក់ឆ្កែ ប្រជាពលរដ្ឋនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

អធិការេងនគរបាលក្រុងកំពង់ឆ្នាំង លោកវរសេនីយ៍ទោ នៅ ផល្លី បានឲ្យដឹងថា ខណៈដែលកម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលប៉ុស្តិ៍ទាំង៤ បានចេញល្បាតតាមគោលដៅលុះមកដល់ចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ សង្កាត់កំពង់ឆ្នាំង ក៏បានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នា មានស្ពាយការ៉ុងពីក្រោយ សមត្ថកិច្ចក៏សួរនាំស្រាប់តែ ឃើញក្នុងការ៉ុងជនសង្ស័យមានឆ្កែ១ក្បាល និងដុំថ្ម៨ ដុំ ពេលឃើញបែបនេះ សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់យកមកអធិការដ្ថាននគរបាលដើម្បី សួរនាំ ។ជនសង្ស័យទាំងពីរទី១-ឈ្មោះ ឃិ សុខជា អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និង២-ឈ្មោះ ឃិ សុភាស់ អាយុ២០ ឆ្នាំរស់នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពួកទាំង២នាក់បានសារភាពថា បានធ្វើសកម្មភាពទាក់ឆ្កែរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង ត្រូវបានអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូន ទៅតុលាការនតាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព