Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​ពូក​មួយ​កន្លែង នៅ​ក្រុង​បាត់ដំបង

  • Print

ករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះលក់ពូកមួយកន្លែង ដែលស្ថិតនៅផ្លូវលេខ១ ជិតផ្សារណាត់ ខេត្តបាត់ដំបង ត្រូវបានកងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចេញជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនៅទីកន្លែងកើតហេតុផងដែរ នេះបើតាមព័ត៌មានបឋម ។

ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះកើតឡើងវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះលក់ពូកមួយកន្លែង ក្នុងក្រុមទី៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ម្ចាស់ផ្ទះមានឈ្មោះ អ៊ា អេងថុង ភេទប្រុស អាយុ៧០ឆ្នាំ មានមុខរបរ លក់ពូក (ហាងលក់ពូក) និងឆេះឆ្លងរាលដាលដល់ផ្ទះប្រជាពរដ្ឋជិតខាងប្រមាណ ១២ខ្នងផ្ទះទៀត ជាប្រភេទផ្ទះសង់អំពីឈើ និងដែកប្រក់សង្ក័សី ។ ចំពោះមូលហេតុ នៃអគ្គិភ័យខាងនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវនៅឡើយ ។ យ៉ាងណាពុំមានគ្រោះថ្នាក់ដល់អាយុជីវិត ឫរបួសអ្នកណាម្នាក់នោះទេ ។ អគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងទាំងស្រុងហើយ ដោយមានការចូលរួមពីប្រជាពលរដ្ឋជិតខាង និងកម្លាំងសមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ចំនួន ៦គ្រឿង ដោយប្រើប្រាស់ទឹកអស់ ១២ឡាន ៕

ដកស្រង់ពី៖ កោះសន្តិភាព