Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្វើ​ខុស​ព្រះ​មិន​ជួយ​! បុរស​ម្នាក់​លួច​ធ្វើ​សកម្មភាព​នារី​ម្នាក់​រួច​រត់ តែ​ចប់​ត្រឹម​ជួប​បងប្រុស​នាង

  • Print

ស្ត្រីម្នាក់មានមុខរបរជាអ្នកដឹកជញ្ជូនអីវ៉ាន់ ត្រូវយុវជនស្ទាវម្នាក់ធ្វើសកម្មភាពឆក់យកទូរស័ព្ទអស់ចំនួន២គ្រឿងបានសម្រេច ខណៈពេលដែលគាត់កំពុងអង្គុយលើម៉ូតូចុចទូរស័ព្ទលេងនៅតាមផ្លូវមួយកន្លែង។

ចំណែកយុវជនសង្ស័យ ក្រោយពីឆក់បានហើយ ក៏ព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែសំណាងអាក្រក់ក៏ជ្រុលទៅបុកជាមួយនឹងបុរសម្នាក់ទៀត ដែលត្រូវជាបងប្រុសរបស់ស្ត្រីម្ចាស់ទូរស័ព្ទ បណ្ដាលឲ្យដួលម៉ូតូ ទើបចាប់ខ្លួនបាន ប្រគល់ជូននគរបាល។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមនគរបាល បានប្រាប់ឱ្យដឹងថា យុវជនសង្ស័យខាងលើនោះមានឈ្មោះ សិទ្ធិ ថានីន អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១៦៨ ស្ថិតក្នុងភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកស្ត្រីជនរងគ្រោះឈ្មោះ ជា ទេពសុធី អាយុ៣១ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅភូមីទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយទូរស័ព្ទដែលត្រូវជនសង្ស័យឆក់នោះ ចំនួន២គ្រឿង គឺមួយគ្រឿងម៉ាក VIVO និងមួយគ្រឿងទៀតម៉ាក OPPO។

នគរបាលដដែលបានបញ្ជាក់ប្រាប់បន្ថែមទៀតថា នៅមុនពេលកើតហេតុ ខណៈពេលដែលស្ត្រីរងគ្រោះកំពុងតែអង្គុយលើម៉ូតូចុចទូរស័ព្ទនៅតាមផ្លូវបេតុងកែងនឹងផ្លូវនោះ ស្រាប់តែមានយុវជនសង្ស័យខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1J-9553 តែម្នាក់ឯង ចេញពីផ្លូវចោមចៅ ហៅផ្លូវវ៉េងស្រេង ទៅដល់ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេចចំនួន២គ្រឿង។ប្រភពដដែលបន្តថា បន្ទាប់មកក៏បានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែទើបតែបានចម្ងាយប្រហែល១០ម៉ែត្រ ក៏បានជ្រុលទៅជាមួយនឹងបុរសម្នាក់ទៀតដែលត្រូវជាបងប្រុសរបស់ស្ត្រីរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ ហើយក៏ត្រូវបានជនរងគ្រោះ និងបងប្រុស ឃាត់ខ្លួនបាន រួចប្រគល់ជូននគរបាលចប៉ុស្តិ៍ចោមចៅទី១ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់តែម្ដង៕

 

 

ដកស្រង់ពី៖ កោះសន្តិភាព