Social Network

​ករណី​អ្នកបើកឡានឱ្យ​លោក​ឧកញ៉ាលឹ​ម ប៊ុ​ន​សួរ​​ បា.ញ់​ស.ម្លា.ប់​គ្នា​​នេះ គ្មានអ្នក​​​ដឹង​រឿង​ពិត​ប្រាកដ​

ពាក់ព័ន្ធទៅនឹងករណីអ្នកបើកបររថយន្តឱ្យលោកឧកញ៉ា លឹម ប៊ុនសួរ ធ្វើការបា.ញ់ស.ម្លា.ប់គ្នានេះ មិនមានអ្នកណាម្នាក់បានដឹងពីរឿងអ្វីឱ្យពិតប្រាកដនៅឡើយទេ ។

តែយ៉ាង ណា ទំនងជារឿងគំនុំនឹងគ្នាហើយ ដែលអ្នកបើករថយន្តឱ្យឧកញ៉ា លឹម ប៊ុនសួរ បាញ់សម្លា.ប់គ្នាស្លា.ប់ទាំងកណ្តាលថ្ងៃត្រង់នៅលើកៅអីក្នុងប៉ុស្តិ៍យាម ខណៈដែលជនរងគ្រោះកំពុងអង្គុយ ហើយបុរសជាអ្នកបើកបររថយន្តម្នាក់ទៀតធ្វើការជាមួយគ្នា បណ្តើរម៉ូតូម៉ាក PCX មួយគ្រឿងចេញមកខាងក្រៅរបងផ្ទះ រួចក៏ដកកាំភ្លើងខ្លីម៉ាកឡុកបាញ់ស្រោចចំនួន១១គ្រាប់ទៅលើជនរងគ្រោះ រួចហើយជិះម៉ូតូ PCX រត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ផ្ទុះអាវុធ១០គ្រាប់ ស្លា.ប់អ្នកបើកបររថយន្តម្នាក់ ក្នុងវីឡាមួយនៅខណ្ឌបឹងកេងកងករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១ថ្ងៃត្រង់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ ការបា.ញ់ស.ម្លា.ប់គ្នាយ៉ាងសាហាវនេះ ទំនងកើតឡើងដោយសារជម្លោះ ឬមានទំនាស់នឹងគ្នា ទើបឈានទៅដល់ការបា.ញ់ប្រហារគ្នាយ៉ាងសាហាវបែបនេះ ។

ទោះបីជាបែបណា គេមិនទាន់បានដឹងពីមូលហេតុអ្វីឱ្យច្បាស់នៅឡើយទេ ហើយកម្លាំងមានសមត្ថកិច្ច ក៏កំពុងតែធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនដៃដល់ផងដែរ ។ជនរងគ្រោះមានឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ ជាអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៣៨ ផ្លូវលខ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង មានស្រុកកំណើតភូមិត្រពាំងស្ទង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។

ចំណែកជនដៃដល់មានឈ្មោះ អ៊ូ សុភី ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នក បើកបររថយន្ត ស្នាក់នៅផ្ទះរបស់លោកឧកញ៉ា លឹម ប៊ុនសួរ ដែលជាកន្លែងកើតហេតុជាមួយគ្នា ។តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុ បុរសជាជនរងគ្រោះកំពុងអង្គុយលើកៅអីក្នុងប៉ុស្តិ៍យាម ខាងមុខផ្ទះរបស់លោកឧកញ៉ា លឹម ប៊ុនសួរ ហើយបុរសជាជនដៃដល់ ក៏បានបណ្តើម៉ូតូរបស់ខ្លួនម៉ាក PCX មិនចាំផ្លាកលេខមួយគ្រឿង មកឈប់ខាងក្រៅរបងផ្ទះ រួចបានដកកាំភ្លើងខ្លីមួយដើមម៉ាកឡុក ពីចង្កេះបាញ់ស្រោចជាច្រើនគ្រាប់ទៅលើជនរងគ្រោះ រួចហើយឡើងលើម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង ។

ភ្លាមនោះ កម្លាំងមានសម្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ក៏បានចុះមកដល់ផ្ទះរបស់លោកឧកញ៉ាដែលជាកន្លែងកើតហេតុខាងលើ បានប្រទះឃើញបុរសជាជនរងគ្រោះដេកស្លា.ប់ក្នុងថ្លុកឈមលើកៅអីក្នុងប៉ុស្តិ៍យាម និងរកឃើញសំបកគ្រាប់ចំនួន១១នៅនឹងកន្លែងកើត ហេតុផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌបឹងកេងកង ធ្វើការសហការគ្នាជា មួយកម្លាំងនគរ បាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការត្រួត ពិនិត្យផ្ទះលោកឧកញ៉ាកើតហេតុខាងលើ និងដឹកសាកសពរបស់បុរសរងគ្រោះយកទៅកាន់វត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យវិច័យ រួចទើបបានប្រគល់សពទៅឱ្យស្ត្រីជាប្រពន្ធ យកទៅធ្វើ បុណ្យនៅឯស្រុកកំណើតក្នុងខេត្តតាកែវ ព្រមទាំងកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃ ដល់ផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព