Social Network

ជាងសំណង់ ដៃខ្លាំង! កា.ប់ម្ចាស់ផ្ទះ របួសធ្ងន់ ដោយសារខឹងរឿង​ផ្តាច់ ឈប់​ឱ្យ​ធ្វើផ្ទះបន្ត​!

ជាងសំណង់ម្នាក់ បានប្រើកាំ.បិ.តប៉័ងតោ កា.ប់ទៅលើម្ចាស់ផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ៦កន្លះល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅក្រុមទី០៨ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

បុរសជាងសំណង់នោះ ត្រូវបានចាប់ខ្លួន ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារជនសង្ស័យនោះ បានយកកាំបិតកា.ប់លើម្ចាស់ផ្ទះ។ ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យ ដែលជាជាងសំណង់ ឈ្មោះ សេង សារុន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានយកកាំ.បិ.តប៉័ងតោ កា.ប់ទៅលើជនរងគ្រោះ ជាម្ចាស់ផ្ទះ ឈ្មោះ ចាន់សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង ជាច្រើនកាំ.បិត បណ្ដាលឱ្យរងរបួសត្រង់ក្បាល ផ្នែកខាងលើ និងផ្នែកខាងក្រោយលើខ្នងដៃខាងឆ្វេង និងកំភួនដៃចំហៀងខាងឆ្វេង។ នៅពេលកើតហេតុភ្លាមៗ អ្នកជិតខាង បាននាំជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយព័ត៌មាននេះបានដឹងដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញ ស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង័្សយខាងលើបាន និងដកហូតវត្ថុតាង មានកាំ.បិ. តប៉័ងតោ ផ្លែដែក ដងឈើ ចំនួន ០១ដែលជនសង័្សយប្រើប្រាស់ ក្នុងអំពើល្មើសនេះ រួចនាំមកសាកសួរ នៅអធិកាតដ្ឋាននគរបាលស្រុក។ លោកវរសេនីយ៍ទោ សេង លុច បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង័្សយ មូលហេតុដែលជនសង័្សយ ប្រើហិង្សាបែបនេះ ទៅលើជនរងគ្រោះ គឺដោយសារតែកន្លងមក ជនរងគ្រោះធ្វើសំណង់បន្ទប់ទឹកនៅផ្ទះរបស់គាត់ ហើយជួលជនសង័្សយនេះ មកធ្វើសំណង់នោះ ត្បិតជនសង័្សយនេះ ជាជាងសំណង់។

ដោយសារតែការធ្វើការងាររបស់ជាងនេះ បាត់ឃើញៗ ហើយសំណង់ទុកចោល មិនធ្វើឱ្យរួចរាល់ ទើបម្ចាស់ផ្ទះ ជាជនរងគ្រោះ បញ្ឈប់ មិនឱ្យជនសង័្សយធ្វើការងារនេះបន្តទៀត។ ដោយមានកំហឹងបែបនេះហើយ ទើបនៅថ្ងៃកើតហេតុខាងលើ ជនសង័្សយ បានយកកាំ.បិ.តប៉័ងតោ កា.ប់ទៅលើជនរងគ្រោះជាច្រើនកន្លែង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង។ សមត្ថកិច្ច បានរៀបចំសំណុំរឿង បញ្ជូនជនសង័្សយ និងវត្ថុតាង ទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព