សមត្ថកិច្ចចុះ ត្រួតពិនិត្យ ឆែកឆេរលំនៅដ្ឋាន មួយកន្លែង ករណី បរបាញ់សត្វព្រៃ នៅស្រុក អណ្ដូងមាស
- Details
- Category: Social Security News
ខេត្តរតនគីរីៈ កម្លាំងអន្តរាគមន៍ បង្ក្រាបបទល្មើស សត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការ ជាមួយកម្លាំង អាវុធហត្ថ លើផ្ទៃប្រទេស
ព្រមទាំងសមត្ថកិច្ច មូលដ្ឋាន និងមានការ សម្របសម្រួល និតិវិធី ពីលោក ព្រះរាជអាជ្ញា នៃអយ្យការ អមសាលា ដំបូងខេត្តរតនគីរី កាលពីវេលា ១០.៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នេះ បានចុះត្រួតពិនិត្យ ឆែកឆេរលំនៅដ្ឋាន មានម្ចាស់ឈ្មោះ ទ្រី អឹក ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិកេត ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគីរី ដើម្បីរុករកបទល្មើសសត្វព្រៃ។
សមត្ថកិច្ចដែលចុះ ប្រតិបត្តិការ បានប្រាប់អោយដឹងថា បន្ទាប់ពីធ្វើការ ត្រួតពិត្យឆែកឆេរ ខាងក្នុង និងក្រៅបរិវេណ លំនៅដ្ឋាន ឈ្មោះ ទ្រី អឹក ខាងលើ បានរកឃើញវត្ថុតាង បទល្មើស សត្វព្រៃរួមមាន ក្បាលខ្ទីង ជាប់ស្នែង ២ក្បាល. ស្បែកខ្លាឃ្មុំ ប្រភេទតូច ២ផ្ទាំង (ស្ងួត) . ស្បែកខ្លាឃ្មុំ ប្រភេទធំ ១ផ្ទាំង (ស្ងួត) . សាច់ខ្ទីងស្រស់ ចំនួន ៦៥គីឡូក្រាម .សាច់ ប្រើសស្រស់ ១គីឡូក្រាម .ព្រមទាំងគ្រាប់ កាំភ្លើង AK47 ចំនួន ៣៦៨គ្រាប់ ។
ដោយពិនិត្យឃើញថា ការធ្វើសន្និធិ សំណកសត្វព្រៃ និងគ្រាប់ កាំភ្លើងខាងលើ ពុំមានលិខិត អនុញ្ញាតិ ពីរដ្ឋបាលព្រៃឈើ ក្រុមការងារ បានសម្រេច ធ្វើការដកហូត ជាបណ្ណោះអាសន្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ ដោយឡែក ម្ចាស់លំនៅ ដ្ឋានឈ្មោះ ទ្រី អឹក ត្រូវក្រុមការងារស្នើរ សុំទៅលោក ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ត រតនគីរី ឃាត់ខ្លួន បណ្ដោះអាសន្ត ដើម្បីបំពេញសំណុំរឿង តាមនិតិវិធីច្បាប់ ព្រៃឈើ ៕
ដកស្រង់ពី៖ដើមអម្ពិល