Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​រំ​លោ​.​ភ​ក្នុង​ខេត្តព្រៃវែង រត់គេច​អស់​៦​ឆ្នាំ នារី​រង​គ្រោះ​ប្រទះ​ឃើញ​នៅ​ភ្នំពេញ ប្តឹង​ប៉េ​អឹ​ម​ឲ្យ​ឃាត់ខ្លួន

  • Print

គេហទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្តរាជធានីភ្នំពេញ បានបង្ហោះជាផ្លូវការទាក់ទិនករណី (រំលោ.ភសេពស.ន្ថវៈ) នៅខេត្តព្រៃវែង ជនល្មើសបានគេចខ្លួនជាង៧ឆ្នាំ ទើបត្រូវជនរងគ្រោះប្រទះឃើញនៅភ្នំពេញ ក៏ប្តឹងប៉េអឹមឲ្យចាប់ខ្លួន កាលពីវេលាម៉ោង៥ និង៣០នាទីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ។

ប្រភពដដែលអោយដឹងថា នៅវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋបានផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមាននារីម្នាក់ បានរាយការណ៍ថា រូបនាងបានឃើញជនសង្ស័យដែលធ្លាប់ចាប់រំលោ.ភនាង នៅខេត្តព្រៃវែង កាលពីឆ្នាំ២០១៦ និង២០១៧ ហើយជនសង្ស័យកំពុងនៅក្នុងបរិវេណស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានប្រើវិធានការជំនាញ ចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ ។ តាមរយៈវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ ភាគីខាងស្រី បានរៀបរាប់ឲ្យដឹងថា ខ្លួនត្រូវបានជនសង្ស័យ ឈ្មោះ អ៊ីង ភារ៉ាត អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ចាប់រំលោ.ភកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅខេត្តព្រៃវែង ហើយគំរាមកំហែងថានឹងសម្លា.ប់ និងដើរបរិហាកេរ្តិ៍ខ្លួនជាសាធារណៈ ។

ក្រោយមកខ្លួនក៏បានដាក់ពាក្យបណ្តឹងនៅ តុលាការខេត្តព្រៃវែង តែជនសង្ស័យបានរត់គេចចេញពីខេត្តព្រៃវែង បាត់ដំណឹងឈឹង ពីពេលនោះមក ។ ក្នុងអំឡុងពេលដែលជនសង្ស័យគេចខ្លួន នៅឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជននេះ មកប្រគល់ជូនតុលាការតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចតាមរកជនសង្ស័យពុំឃើញ ។ រហូតដល់ឆ្នាំ២០២០ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនឈ្មោះ អ៊ីង ភារ៉ាត់ ដាក់ពន្ធនាគារកំណត់រយៈពេល០៧ (ប្រាំពីរឆ្នាំ) ពីបទរំលោ.ភសេ.ពស.ន្ថវៈ និងបទ បរិហាកេរ្ត៍ជាសាធារណៈ ប៉ុន្តែសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ នៅតែមិនទាន់អាចស្វែងរកជនជាប់ចោទនេះឃើញ ។

ទើបតែមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ នារីរងគ្រោះបានប្រទះឃើញជនល្មើស នៅក្នុងបរិវេណស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក៏បានរាយការណ៍ដល់កម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗ តែម្តង ។ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការឯកភាពពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការទំនាក់ទំនង ទៅកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីឡើងមកទទួលយកជនជាប់ចោទរូបនេះ បញ្ជូនទៅពន្ធនាគារ ខេត្តព្រៃវែង ៕

ដកស្រង់ពី៖ កោះសន្តិភាព