Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាក់ដឹកនាំសង្ឃខេត្តនិងស្រុករលាប្អៀរបានធ្វើសង្ឃកម្មជម្រះទោសភិក្ខុឌិតប៉ែន ដែលបានវាយនេនព្រះនាមវាន់វរៈព្រះជន្ម១១វស្សា

  • Print

កំពង់ឆ្នាំង ៖ នារសៀល ថៃ្ងទី១៧ ខែសីហា ឆ្នាំ២០១៥ នៅវត្តធម្មវ័ន្ត ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើ ពិធីសង្ឃកម្ម ជំរះទោស ភិក្ខុឌិតប៉ែន ដែលបានវាយនេន ព្រះនាម វាន់ វិរៈ ព្រជន្ម ១១ ស្សា កន្លងទៅថ្មីៗនេះ ។

ពិធីនេះ បានប្រារព្ធ ទៅក្រោមអធិបតីភាព ព្រះវង្សា ធិបតីសុខថាន ព្រះមេគុណ ខេត្តកំពង់ឆ្នាំង ដោយមានការ និមន្តចូលរួមពី ថ្នាក់ដឹកនាំ សង្ឃខេត្តស្រុករលាប្អៀរ សរុប ១៣អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកសលាង ប្រធានមន្ទីរ ធម្មការខេត្ត និងសហការីផងដែរ ។

ព្រះតេជគណខុនថុន ព្រះវិន័យធរ ខេត្តកំពង់ឆ្នាំង បានមានសង្ឃ ដីកាអំពី និតិវិធីការ ធ្វើសង្ឃកម្មដែលត្រូវ ជម្រះទោសរួចមក ។ ភិក្ខុឌិតប៉ែន ត្រូវធ្វើវន្ទនកិច្ច គោរពខមាលទោស ព្រះមេគណខេត្ត ,ភិក្ខុឌិតប៉ែន បានសុំខមាលទោស ចំពោះគ្រប់ព្រះអង្គ ដែលបានចូលរួម ព្រះអង្គ ១២អង្គ បានអត់ទោស អោយរួចមក ភិក្ខុ ឌិតប៉ែនសច្ចៈ វាចាថាខ្ញុំករុណា ខ្ញុំនិងមិនធ្វើ ខុសម្តងទៀតទេ ក្នុងមួយជីវិតនេះ ។

ព្រះវង្សាធិបតី សុខថាន ព្រះមេគុណខេត្ត បានមានសង្ឃដិកាថា ៖ ភិក្ខុឌិតប៉ែន បានសំដែងនូវ សហកាបត្តិ ក្នុងជំនុំសង្ឃ ហើយដូចនេះ ចាប់ពីពេលនេះ តទៅភិក្ខុឌិតប៉ែន ដែលបានប្រព្រឹត្ត ខុសក្នុងកិច្ចនៃព្រះពុទ្ធ សាសនាត្រូវបានអោយរួច ផុតពីទោស ហើយនៅពេលនេះ តែភក្ខុឌិត ប៉ែន មិនត្រូវធ្វើខុស ជាលើកទី ២ទៀតឡើយ ។ ព្រះមេគណខេត្ត បានមានសង្ឃដីកា បន្តទៀតថា ៖ ភិក្ខុឌិតប៉ែនត្រូវ អប់រំចិត្តអោយ បានទៅតាម ពុទ្ធិវិន័យ ត្រូវប្រកាន់យក នូវខន្តីធម៌ព្រោះថា ខន្តីធម៌ជាគ្រឿង អលង្ការបស់ អ្នកប្រាជ្ញ កុំអោយសេចក្តី ក្រេវក្រោតទោសៈ កើតមាននៅ ក្នុងសន្តានចិត្តព្រះទោសៈមោហៈ វាកើតមានហើយ នាំអោយកាត់ លាភកាត់ទោស កាត់សេចក្តីសុខ របស់យើងដូចនេះ សូមភិក្ខុឌិតប៉ែន ត្រូវជៀសផុតកុំ អោយមានម្តងទៀត ៕