Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមកំហែងជំរិតទារប្រាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបញ្ជូនទៅតុលាការ

  • Print

ត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍ជប់ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ បានចុះបង្ក្រាបករណី គំរាមកំហេងជំរិតទារប្រាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ជីដូនបង្កើតរបស់ខ្លួន នៅភូមិស្លាបក្តោង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាន ដើម្បីចាត់ការទៅតាមនិតិវិធី ។

លោក វរៈសេនីយ៍ត្រី ឡុង សារិន អធិការរងទទួលបន្ទុក ព្រហ្មទណ្ឌស្រុកបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះដល់ ចំនុចកើតហេតុខាងលើ ឃាត់ខ្លួនជនបសង្ស័យឈ្មោះ សន វុទ្ធីសែល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ ។ ដែលបានធ្វើសកម្មភាព គំរាមកំហែងជំរិតទារប្រាក់ និងកាប់បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិជីដូនបង្កើត ឈ្មោះ យ៉ែម ស្រីពៅ អាយុ៧៣ឆ្នាំ មានទីលំនៅភូមិឃុំ ខាងលើ បណ្តាលឲ្យជនរងគ្រោះ មានការភិតភ័យ មិនហ៊ានចូលផ្ទះ និងមានការខូចខាតសម្ភារៈក្នុងផ្ទះ និងផលដំណាំ អស់មួយចំនួនធំ ។

លោក អធិការរងបានបញ្ជាក់ ឲ្យដឹងទៀតថា ជនល្មើសឈ្មោះ សន វុទ្ធីសែល នេះ សមត្ថកិច្ចធ្លាប់បានធ្វើកិច្ចសន្យាអប់រំ ក្នុងករណីដដែលនេះ ចំនួន២លើករួចមកហើយ នៅតែមិនរាងចាល ។ ករណីនេះ កម្លាំងជំនាញ ព្រហ្មទណ្ឌស្រុក កំពុងកសាងសណុំរឿង តាមនិតិវិធី បញ្ជូនទៅតុលាការ វិនិច្ឆ័យទោសតាមច្បាប់ ៕