Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​២​នាក់​កំពុង​តែ​ដើរ​តាម​ផ្លូវ​សុខ​ៗ ស្រាប់តែ​មនុស្ស​មួយ​ក្រុម​មក​ឆ្មក់​អស់​រាប់​ពាន់​ដុល្លារ

  • Print

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនជាតិចិនចំនួន២នាក់ បានដើរថ្មើរជើងតាមដងផ្លូវ ហើយក៏ត្រូវបានជនសង្ស័យមួយក្រុម ជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចត្រង់ចំណុចជាប់របងវាលព្រះមេរុហ៍ តាមបណ្ដោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជាជនជាតិចិនចំនួន២នាក់បានធ្វើដំណើរថ្មើរជើង តាមបណ្ដោយផ្លូវ១៧៨ ទិសដៅពីលិចទៅកើត។ លុះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូចំនួន៤គ្រឿង ដោយមួយគ្រឿងម៉ាកស្កុបភី ពណ៌ស មិនចាំស្លាកលេខ និង៣ម៉ូតូទៀតមិនចាំម៉ាក ។

ប្រភពដដែលបន្តថា ហើយក្រុមជនសង្ស័យទាំងនោះ បានជិះម៉ូតូតាមពីក្រោយបុរសជនជាតិចិនទាំង២នាក់នោះ បន្ទាប់មកជនសង្ស័យដែលជិះម៉ូតូស្កុបភីនោះ ក៏បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះម្នាក់ ក្នុងចំណោម២នាក់ ដែលបានស្ពាយនៅចំហៀងខ្លួន បណ្តាលដាច់ខ្សែកាបូបបានសម្រេច រួចក្រុមជនសង្ស័យទាំងនោះក៏បាននាំគ្នាជិះយកកាបូបស្ពាយរបស់ជនរងគ្រោះ រត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពតែម្តង។

បន្ទាប់មក ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ និងបានធ្វើការសាកសួរជនរងគ្រោះ ហើយជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅក្នុងកាបូបដែលជនសង្ស័យឆក់យកទៅនោះ មាន ៖ ទូរស័ព្ទដៃចំនួន២គ្រឿង ក្នុងនោះ iPhone14pro mex មួយគ្រឿង និង iPhone 7plas មួយគ្រឿង ព្រមទាំងលុយចំនួន១៣០០ដុល្លារ និងឯកសារមួយចំនួនទៀត។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បាននាំជនរងគ្រោះទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជ័យជម្នះ ធ្វើការដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព