Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​៣​នាក់​ទើប​ដក​លុយ​៣​ម៉ឺន​ដុល្លារ​ទុក​ក្នុង​រថយន្ត មួយសន្ទុះ​ក្រោយមក ចេញ​មក​មើល​ស្រាប់​តែ​​​ស្រឡាំងកាំង

  • Print

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនជាតិចិនចំនួន៣នាក់ ទើបមកពីដកលុយនៅធនាគារ រួចទុករថយន្តមុខហាងផឹកស៊ីមួយកន្លែង លុះសន្ទុះក្រោយមកក៏ស្រាប់តែមានជនសង្ស័យវា.យបំបែកកញ្ចក់រថយន្ត រួចយកលុយអស់៣ម៉ឺនដុល្លារ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវវិមានសព មុខហាងស៊ីឈួន ស្ថិតនៅក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា រថយន្តដែលត្រូវជនសង្ស័យវា.យកញ្ចក់យកលុយអស់៣ម៉ឺនដុល្លារនោះ ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AI-1677

។តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលជាអ្នកបកប្រែភាសាចិន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនជាតិចិនទាំង៣នាក់ទើបតែមកពីដកលុយនៅធនាគារកាណាឌីយ៉ា ដោយទុកលុយនៅក្នុងថង់ប្លាស្ទិក ពណ៌ខ្មៅ ហើយទុកលុយនៅក្នុងរថយន្ត។

បន្ទាប់មកពួកគាត់ បាននាំគ្នាទៅហាងផឹកស៊ីយីហោ «ស៊ីឈួន» ដោយទុករថយន្តនៅខាងមុខហាង ខណៈពេលជនជាតិចិនទាំង៣នាក់កំពុងតែផឹកស៊ីបានមួយសន្ទុះធំ ហើយស្រវឹងស្រឿងៗក៏បានចេញមកខាងក្រៅ ស្រាប់តែវ៉ាក់អើឃើញរថយន្ដរបស់គាត់ ត្រូវជនសង្ស័យវា.យកម្ទេចកញ្ចក់មួយផ្ទាំងផ្នែកខាងឆ្វេង ហើយក៏ទៅមើលលុយដែលទុកក្នុងរថយន្តខាងលើ ក៏ស្រាប់តែបាត់អស់រលីង រួចក៏ប្តឹងទៅសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យភ្លាមៗតែម្តង។

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីទទួលព័ត៌មានពីជនរងគ្រោះភ្លាមៗ ខាងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានទាក់ទងទៅកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើម្បីជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានសួរនាំពីជនរងគ្រោះ និងនាំគ្នាឆែកមើលកាមេរ៉ាសុវត្ថិភាពនៅចំណុចកើតហេតុខាងលើរួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីមានវិធានការស៊ើបសង្កេតស្វែងរកជនសង្ស័យ យកមកផ្តល់ផ្តន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព