Social Network

ទាហានថៃ ស្ទាក់ចាប់យកមុខនូវម៉ូូតូស៊េរីថ្មីៗ ដែលប្រុងរត់ពន្ធ ទៅកម្ពុជា ៣៧ គ្រឿង

ព្រំដែនកម្ពុជា–ថៃៈ ប្រភពពីសមត្ថកិច្ចព្រំដែនដែនកម្ពុជា–ថៃ និង សារព័ត៌មានក្នុងតំបន់របស់ថៃ បានឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ថាៈ យោធា ថៃ ទើបស្ទាក់ចាប់យកមុខម្តង នូវម៉ូតូស៊េរីទំនើប ប្រុងរត់ពន្ធមកលក់នៅកម្ពុជា ចំនួន ៣៧គ្រឿង កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ករណីសង្ស័យមានការឃុបឃិត គ្នា មិនត្រឹមតែ រវាងកងទ័ព កងនគរបាលមូលដ្ឋាននិងកងកម្លាំងការពារព្រំដែនរបស់ ថៃប៉ុណ្ណោះទេ ប៉ុន្តែមានជាមួយកងទ័ព និងកងនគរបាលម្ពុជា ផងដែរ ។

ប្រភពដដែលនេះ បានពណ៌នាថាៈ ក្រោយទទួលបានរបាយការណ៍ថា នឹងមានមុខ សញ្ញាចាស់ ប្រព្រឹត្តអំពើចោរកម្មលួចម៉ូតូបញ្ជូនមិនស្របច្បាប់គយ (ឬរត់ពន្ធ) ម៉ូតូស៊េរី ថ្មី ទំនើបៗ ឆ្លងដែនទៅកម្ពុជា កម្លាំងទាហានឈុតប៉ារ៉ា ពីភូមិភាគទី១ មានការសហការជាមួយ កម្លាំងទាហានព្រានកងរក្សាព្រះអង្គ ឈុតខ្មៅ ប៉ុស្តិ៍ទី១៣ និងប៉ុស្តិ៍នគរបាលខ្លង ណាំសៃ (ព្រំដែន) ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ (ទល់មុខស្រុកសំពៅលូន ខេត្តបាត់ដំបង) បានធ្វើការចុះល្បាតដើម្បីទប់ស្កាត់ និងនិងស្ទាក់ចាប់ ព្រោះវាជា សកម្មភាពខុសច្បាប់គយ (រត់ពន្ធគយ) ក្នុងតំបន់ទទួលខុសត្រូវ (ដែនសមត្ថកិច្ច) ។

បន្ទាប់មក កម្លាំងចុះល្បាតតាមតំបន់ ដែលមានការសង្ស័យ នៅតាមបណ្ដោយព្រំដែន កម្ពុជា–ថៃ ក្នុងឃុំប៉ានស៊ឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ទល់មុខស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ) ក៏បានប្រទះឃើញម៉ូតូ លេខអូតូថ្មី ស៊េរីទំនើបៗ គ្មានស្លាកលេខ នៅខាងក្រោយផ្ទះរបស់មុខសញ្ញារត់ពន្ធម៉ូតូ និងទំនិញទៅកម្ពុជានៅតាមបន្ទាត់ព្រំដែន។ តមក កងទ័ពសហការនឹងសមត្ថកិច្ចជំនាញគយ បានដឹកនាំកម្លាំង ចុះឆែកឆេរផ្ទះគោល ដៅ ផ្ទះលេខ១៩ ភូមិ៦ ភូមិណនគីលែក ឃុំប៉ានស៊ឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ក៏រកឃើញម៉ូតូចំនួន ៣៧ គ្រឿង ប៉ុន្តែម្ចាស់ផ្ទះ បានគេចខ្លួនមុននេះ។

ប្រភពខាងលើ បានបន្តថាៈ ម៉ូតូទាំងនោះ ដើម្បីត្រៀមនាំចេញទៅកាន់ប្រទេសកម្ពុជា។ កងកងកម្លាំងពិនិត្យ ស្រាវជ្រាវ ផ្ទៀងផ្ទាត់នៃព័ត៌មាននោះ បានដឹងថា ជាម៉ូតូដែលក្រុម ចោរ បានជួល ហើយយកមកលក់ ។បន្ទាប់មក ម្ចាស់បានធ្វើរបាយការណ៍ជូនសមត្ថកិច្ច ថា ជាករណីរថយន្ត និងម៉ូតូ ដែលបាត់ ដើម្បដើម្បីឱ្យក្រុមហ៊ុនធានារ៉ាប់រងដែលគេប្រើ ប្រាស់បង់លុយជំនួសវិញ ទៅម្ចាស់ហាងលក់រថយន្ត ឬម៉ូតូ ។ ក្រោយការឆែកឆេរ និងឃាត់ម៉ូតូទាំងនោះ កងកម្លាំងថៃ បានបញ្ជូនទៅប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំខ្លងណាំសៃ ស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ហើយស្រាវជ្រាវស្វែងរកជន សង្ស័យពាក់ព័ន្ធ មកផ្តន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា