Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្តី​ប្រពន្ធ​២​នាក់ និង​ក្មួយ​អាយុ​ជាង​២​ឆ្នាំ​ជួប​គ្រោះ​លើ​ផ្លូវ​ព្រះ​មុនី​វង្ស ក្រោយ​ជួប​បុរស​២​នាក់​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព

  • Print

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្តីប្រពន្ធ២នាក់ រួមដំណើរជាមួយក្មួយប្រុសម្នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉កចេញពីផ្ទះ ក្នុងគោលបំណងទៅទិញផ្លែឪឡឹកនៅម្តុំផ្សារនាគមាស ដើម្បីយកទៅលក់បន្ត លុះពេលធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ហើយធ្វើអោយម៉ូតូរបស់ជនរងគ្រោះរេចង្កូតជ្រុលទៅបុកជាមួយនឹងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់រ៉ឺម៉ករងរបួសធ្ងន់-ស្រាលចំនួន៣នាក់តែម្តង។

សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចជិតអតីតរោងចក្រ «គួងហុង» ផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ សេចក្តីរាយការណ៍បន្តទៀតថា ជនរងគ្រោះខាងលើមានឈ្មោះ លន់ ចិន្តា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ផ្លែឈើ មានស្រុកកំណើតកោះតិជោរ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំណែកសម្ភារៈដែលបាត់បង់នៅក្នុងកាបូប រួមមាន ៖ លុយខ្មែរចំនួន៧២ម៉ឺនរៀល អត្តសញ្ញាណប័ណ្ឌ សញ្ជាតិខ្មែរ១សន្លឹក និងឯកសារពាក់ព័ន្ធនិងធនាគារមួយចំនួនថែមទៀតផង។បើតាមសម្តីបុរសជនរងគ្រោះដែលត្រូវជាប្តី បានប្រាប់អោយដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នាចំនួន៣នាក់ ប្រពន្ធ និងក្មួយប្រុសដែលអាយុប្រហែល២ឆ្នាំជាង បាននាំគ្នាជិះម៉ូតូសណ្តោងរ៉ឺម៉កចេញពីផ្ទះនៅម្តុំគគីរធំ ស្រុកកៀនស្វាយ ក្នុងគោលបំណងទៅទិញផ្លែឪឡឹកនៅម្តុំផ្សារនាគមាស ដើម្បីយកទៅលក់បន្ត ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង។

លុះមកដល់កើតហេតុ ក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿង ក្នុងនោះមានមួយគ្រឿងហុងដាឌ្រីម និងមួយគ្រឿងទៀត ម៉ាកហុងដាឃ្លីក ពណ៌ស មិនចាំស្លាកលេខ បានជិះតាមមកពីក្រោយ ហើយក៏ធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីរូបគាត់ដែលជាអ្នកបើកម៉ូតូបានសំរេច ធ្វើអោយរ៉ឺម៉កម៉ូតូរបស់គាត់រេចង្កូតជ្រុលទៅបុកជាមួយនឹងរបាំថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់រ៉ឺម៉ករងការខូចខាត និងធ្វើអោយក្មួយប្រុសរបស់គាត់រងរបួសរយះឆ្អឹងជំនីធ្ងន់ធ្ងរ ចំណែករូបគាត់២នាក់ប្តីប្រពន្ធ រងរបួសតិចតួច។ Pictureប្រភពដដែលបន្តថា ដោយឡែកជនសង្ស័យវិញ នៅពេលដែលឆក់យកកាបូបបានសំរេច ហើយក៏បន្ថែមល្បឿនម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោលអស់តែម្ដង។

ពាក់ព័ន្ធក្នុងករណីខាងលើនេះដែរ លុះបន្តិចក្រោយមកក្មួយប្រុសរបស់គាត់ត្រូវបានអ្នកស្គាល់គ្នា បានដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានមកដល់ ហើយនាំយកទៅធ្វើការសាកសួរ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាមកចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

ដកស្រង់ពី៖កោះសន្តិភាព