Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសជនជាតិចិនម្នាក់ទៀតហើយ បានលោតពីលើអាគារខ្ពស់ សម្លាប់ខ្លួន នៅក្រុងព្រះសីហនុ

  • Print

ព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ទៀតហើយ ដែលបានលោតពីលើ អាគារខ្ពស់ ដើម្បីសម្លាប់ខ្លួន ទោះបីសមត្ថកិច្ចព្យាយាម ជួយសង្គ្រោះយ៉ាងណាក្តី នេះក៏ជាជនរងគ្រោះទី៣ ហើយ ដែលស្លាប់ដោយសារការធ្លាក់ពីលើអាគារខ្ពស់ នៅក្រុងព្រះសីហនុ។

ករណីនេះ បានកើតឡើង នៅក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះ។ សមត្ថកិច្ច បានឲ្យដឹងថាៈ ជនរងគ្រោះ បានព្យាយាមលោតពីលើអាគារ ខ្ពស់ខាងលើ តាំងពីម៉ោង ៤ រសៀល ថ្ងៃទី២០ ខែមីនានេះ មកម៉្លេះ អាជ្ញាធរ បានដាក់ទ្រនាប់ទម្រ សង្គ្រោះដែរ តែអកុសល ជនរងគ្រោះ បានលោតមកប៉ះចំរបងថ្ម បណ្តាលឲ្យស្លាប់ ភ្លាមៗ នៅកន្លែងតែម្តង។

សូមបញ្ជាក់ថា នេះជាជនរងគ្រោះទី៣ ហើយ ដែលបានស្លាប់ ដោយធ្លាក់ពីលើ អាគារខ្ពស់ៗ នៅក្រុងព្រះសីហនុ នាដើមខែមីនា ឆ្នាំ២០២៣ នេះ។ លើកទី១ នៅសណ្ឋាគារ ឡា ជូស ស្ថិតក្នុងសង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែមិនាឆ្នាំ២០២៣។ លើកទី២ នៅសណ្ឋាគារមួយ នៅអូរទីពីរ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៣ ។

សាកសពត្រូវបានសមត្ថកិច្ច ដឹកបញ្ជូនយកទៅរក្សាទុក នៅបន្ទប់រក្សាសពនៃមន្ទីរពេទ្យ បង្អែកខេត្ត រង់ចាំសេចក្តីសម្រេចរបស់ស្ថានទូតចិននៅកម្ពុជា៕

ដកស្រង់ពី៖កោះសន្តិភាព