Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកបើករថយន្តឈ្នួលតណ្ហាពុះកញ្ជ្រោល ឃើញជនបរទេសស្អាត ចង់ស្គាល់រសជាតិ បើកដល់កន្លែងស្ងាត់ចាប់រំលោភ

  • Print

(ក្រចេះ)៖ អ្នកបើកបរ រថយន្តឈ្នួល ម្នាក់ តណ្ហាឡើងពុះ កញ្ជ្រោល ពេលដឹកភ្ញៀវ ជាជនបរទេស មកដល់ កន្លែងស្ងាត់ ក៏បម្រុង ចាប់រំលោភ តែមិនបានសម្រេច សមត្ថកិច្ច ស្រុកឆ្លូង ចុះឃាត់ខ្លួន នាម៉ោង១៥ ៖៣០នាទីល្ងាច ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុច ស្ពានព្រែកតាខៀវ ភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។

លោក ដួង សុធី អធិការ ស្រុកឆ្លូង ប្រាប់ Fresh News ឲ្យដឹងថា ជនសង្ស័យល្មោភកាម ខាងលើ ឈ្មោះ នឹម ប៊ុនថាន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រសំ ឃុំអោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយដកហូតបានវត្ថុតាង រថយន្ដ សាំយ៉ុង១ គ្រឿងពណ៌ សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2T-4026 ។ ដោយឡែក ស្ត្រីរងគ្រោះ ឈ្មោះ ស៊ីយូប៉ែន អូមូលី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិ អង់គ្លេស ជាភ្ញៀវ ទេសចរណ៍ ធ្វើដំណើរពីខេត្តសៀមរាប មកខេត្តក្រចេះ ហើយពេល មកដល់ក្រុងសួង ខេត្តត្បូងឃ្មុំ បានបន្តជិះ រថយន្ដឈ្នួល បើកបរដោយ ឈ្មោះ នឹម ប៊ុនថាន លុះមកដល់ ស្រុកឆ្លូងភ្ញៀវ ចុះអស់នៅសល់តែ ស្រ្តីរងគ្រោះម្នាក់ឯង ។

នៅពេលដល់ ចំណុចកើតហេតុ ឈ្មោះ នឹម ប៊ុនថាន បានបើករថយន្ដ ចូលតាមផ្លូវ លំមាត់ទន្លេ ដល់កន្លែងស្ងាត់ ឈប់រថយន្ដ ចាប់ទាញដៃស្រ្តីរងគ្រោះ ចុះលើរថយន្ដ រួចធ្វើសកម្មភាព ចាប់រំលោភ សេពសន្ថវៈ តែបានសំរេច ព្រោះមានអ្នក ភូមិជួយទាន់ ៕

ដកស្រង់ពី៖ដើមអម្ពិល