Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចោរប្លន់ ប្រដាប់អាវុធ២នាក់ ប្លន់ផ្ទះវេលុយវីង យកលុយអស់មួយ ចំនួនរួច គេចខ្លួនបាត់

  • Print

បាត់ដំបង ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធ ២នាក់ ដោយកាំភ្លើងខ្លី ១ដើម និងកាំភ្លើងអាកា ១ដើម បានធ្វើសកម្មភាព ប្លន់ផ្ទះវេលុយ វីង និងលក់សាច់ឆ្កែ បានភ្ជង់វាយម្ចាស់ផ្ទះ យកលុយអស់មួយ ចំនួនរួចគេច ខ្លួនបាត់ កាលពីវេលា ម៉ោង១៧ និង០៥នាទី ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុច បង្គោលម៉ែត្រ លេខ២៨ ទៅ២៩ ស្ថិតនៅ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច កន្លែងកើតហេតុបាន ឲ្យដឹងថា កាលពីវេលាម៉ោង ១៧ និង០៥នាទី ល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំនុចបង្គោល ម៉ែត្រលេខ ២៨ ទៅ២៩ ស្ថិតនៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ចោរប្លន់ ប្រដាប់អាវុធ មានគ្នា ០២នាក់ ប្រដាប់ដោយកាំភ្លើងវែង ០១ដើម និងអាវុធខ្លី ០១ដើម បានប្លន់ ម្ចាស់ផ្ទះពីប្តីប្រពន្ ធ: ១-ឈ្មោះ រដ្ឋ ធី ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ កន្លែងវីងវេលុយ និងលក់សាចឆ្កែ រស់ភូមិ ឃុំ កើតហេតុ ខាងលើ បណ្តាលអោយ បែកក្បាល ពីក្រោយរបួសស្រាល និងទី២-ប្រពន្ធឈ្មោះ រ៉ែម ម៉ារ៉ា ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរវីន វេលុយ និងសាចឆ្កែ រស់នៅភូមិ ឃុំ កើតហេតុ ខាងលើបាត់បង ។

ជនរងគ្រោះ បាននិយាយប្រាប់ សមត្ថកិច្ចថា សម្ភារៈដែលបាត់ បង់រួមមាន :ប្រាក់ខ្មែរ ១.៥០០.០០០រៀល ប្រាក់បាត ១០.០០០ បាត និងប្រាក់ដុល្លា ២០០ ដុល្លារ ។ បច្ចុប្បន្នកម្លាំង សមត្ថកិច្ច កំពុងតាមប្រមាញ់ ស្វែង រកជនដៃដល់ នៅឡើយ មកទល់ពេលនេះ សមត្ថកិច្ចពុំមាន សមត្ថកិច្ច ណាបានឃាត់ខ្លួន ជនល្មើសនៅឡើយទេ  ៕

ដកស្រង់ពី៖ដើមអម្ពិល