Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការចេញដីកា បង្គាប់ឲ្យចាប់ខ្លួន ភរិយាចៅសង្កាត់ព្រែកលៀប ពីបទឆបោកប្រាក់ ៨២ម៉ឺនដុល្លារ

  • Print

ភ្នំពេញ៖ លោក ថ្លាង ផាណែត ចៅក្រមស៊ើប សួរសាលា ដំបូងរាជធានី ភ្នំពេញ បានចេញដីកា បង្គាប់ឲ្យតាមចាប់ ខ្លួនអ្នកស្រី ពេជ្រ សូភី ភរិយាចៅសង្កាត់ ព្រែកលៀប ពីបទឆបោក ប្រាក់ប្រមាណ ៨២ម៉ឺនដុល្លារអាម៉េរិក ។

នៅក្នុងដីការ បង្គាប់ឲ្យ ចាប់ខ្លួន លោក ថ្លាង ផាណែត បានបញ្ជា ឲ្យកងកម្លាំង សាធារណៈ ស្រាវជ្រាវ រកចាប់ខ្លួន និង នាំខ្លួនអ្នកស្រី ពេជ្រ សូភី ទៅប្រគល់ជូន សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ ស្របជាមួយ និងការចេញដីកា បង្គាប់ឲ្យមានការ ចាប់ខ្លួននេះ ម្ចាស់បណ្តឹង ក៏បានប្រកាស ផ្តល់ប្រាក់រង្វាន់ រហូតដល់ ទៅ ២០លានរៀល សម្រាប់អ្នកផ្តល់ ដំណឹង ឬកន្លែងលាក់ ខ្លួនរបស់អ្នកស្រី ពេជ្រ សូភី ដើម្បីឲ្យសមត្ថកិច្ចឈាន ទៅដល់ការចាប់ខ្លួន ។ ដោយទាក់ទង ផ្តល់ដំណឹង តាមរយៈទូរស័ព្ទ លេខ ០១២ ៨៩៣ ៩៧៣, ០៨១ ៥៤៩ ៤២៧ ។

សូមបញ្ជាក់ថា អ្នកស្រី ពេជ្រ សូភី អាយុ ៤៦ឆ្នាំ មានទីលំនៅ ផ្ទះលេខ២៥៨ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានតុលាការ ចោទប្រកាន់ពី « ចេញមូលប្បទាន ប័ត្រគ្មានសាច់ប្រាក់ និង ឆបោក » ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ តាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ អាចជួយដូរបាន និងប្រតិបត្តិការ ទូទាត់សងប្រាក់ និងមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ ៕ 

ដកស្រង់ពី៖ដើមអម្ពិល