Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល យាមប្រចាំការ នៅស្ពានគីហ្សូណា ជួយជីវិតយុវជនម្នាក់ អោយរួចពីសេចក្តី ស្លាប់បានទៀតហើយ ក្រោយប៉ងលោត

  • Print

កំពង់ចាម : វាសនាយុវ ជនម្នាក់ទៀត បានរួចផុតពី ក្រញាំមច្ចរាជ និងក្រុម យមបាល ដោយសារតែកម្លាំង នគរបាល យាមប្រចាំការ នៅស្ពានគីហ្សូណា ជួយសង្គ្រោះ ទាន់ពេលវេលា ខណ:ដែលជន រងគ្រោះរូប នេះបានទៅលោត ប៉ងបញ្ចប់ជីវិត ត្រឹមអាយុ ២៥ឆ្នាំ ពីព្រោះតែខឹង ឪពុកម្តាយ ។

ហេតុការណ៏ ដ៏ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅតាមផ្លូវ មកចោមរោម មើលខាងលើនេះ បានកើតឡើង នៅវេលា ម៉ោង ៣:២០នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅលើ ស្ពានគីហ្សូណា ចន្លោះសរ សរទីp9-p10 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

មន្រ្តីនគរបាល ដែលយាម ប្រចាំការនៅស្ពាន គីហ្សូណា បានអោយដឹងថា ជនរងគ្រោះ ដែលមិនចង់ រស់នៅឃើញ ពិភពលោកត ទៅទៀតនេះ មានឈ្មោះ ធឿន វុទ្ធីអាយុ២៥ ឆ្នាំខ្មែរមុខ របរលក់ដូរ នៅភូមិថ្មគោល ឃុំរអាង ស្រុក កំពង់សៀម ខេត្តកំពង់ចាម ហើយមូល ហេតុនោះគឺ ខឹងឪពុកម្តាយ តែមិនដឹងថា រឿងអ្វីនោះឡើយ ។

បើតាមមន្រ្តី នគរបាលដដែល មុនពេលកើតហេតុ ជនរងគ្រោះ បានដើរ មកលើស្ពាន ហើយចង់លោត ទម្លាក់ខ្លួន ក្នុងទឹកទន្លេអោយ ស្លាប់តែម្តង តែពេលនោះ កម្លាំងនគរបាល បានចេញជួយអន្តរាគមន៏ ទាន់ពេលវេលា ។ ក្រោយជួយសង្គ្រោះទាន់ ពេលវេលាហើយ ជនរងគ្រោះ ត្រូវបាននាំខ្លួន មកកាន់នគរបាល ប៉ុស្តិ៍រដ្ឋបាល សង្កាត់ វាលវង់ ដើម្បីសួរនាំ ហើយទាក់ទង ក្រុមគ្រួសារ នាំយកត្រឡប់ ទៅផ្ទះវិញ ។

សូមបញ្ជាក់ថា កាលពីប៉ុន្មាន ថ្ងៃមុននេះ មានស្រ្តីម្នាក់ បានប៉ងលោត សម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា ផងដែរ ដោយមូលហេតុ ខឹងលោកប្តីកំហូច ប៉ុន្តែត្រូវបានកម្លាំងនគរបាល យាមស្ពានជួយ សង្គ្រោះទាន់ពេលវេលា ៕