Social Network

ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​គ្រឿងញៀ.ន

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ បានចុះធ្វើរដ្ឋបាលចំហរ នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិថ្មី ក្រុម១០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ តាក រៀម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ។

ជនសង្ស័យទាំង៤នាក់រួមមាន ៖ ១-ឈ្មោះ ជា ចាន់ធី ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ស្រុកកំណើត ស្រុកថ្មសរ ខេត្តកោះកុង ។

២-ឈ្មោះ លី ខ្មៅ ភេទប្រុស ឆ្នាំកំណើត ១៩៩៦ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ខេត្តកំពុងឆ្នាំង ។ ៣-ឈ្មោះ មាច ស្រីណេ ភេទស្រី ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ខេត្តកំពុងចាម ។

និង៤-ឈ្មោះ ហែម មុំ ភេទស្រី ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ក្រុម ១០ ភូមិ ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត ភូមិ៣ សង្កាត់៣ ខណ្ឌ័មិត្តភាព ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងដកហូតបាន រួមមាន ៖ -ម្សៅក្រាមព៌ណសថ្លា សង្ស័យសារឆាតុញៀនចំនួន ១០០កញ្ចប់ -ដាវចំនួន ០២ដើម -សម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរសព្ទដៃចំនួន ០៤គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព