Social Network

ឃាត់ខ្លួនជនសង្ស័យម្នាក់ រំដោះបានសត្វស្វាស្រូវ ជិត ១០ ក្បាល

មណ្ឌលគីរីៈ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានឃាត់ខ្លួន ជនសង្ស័យម្នាក់ រំដោះបានសត្វស្វាស្រូវ ជិត ១០ ក្បាល ខណៈដែលជន សង្ស័យ ធ្វើសកម្មភាពដឹកសត្វ និងជួញដូរសត្វព្រៃខុសច្បាប់ កាលពីល្ងាច ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣។

មន្ត្រីអាវុធហត្ថខេត្តមណ្ឌលគិរី បានឱ្យដឹងថាៈ កម្លាំងអាវុធហត្ថស្រុកកែវសីមា ចំនួន ៥ នាក់ ដឹកនាំដោយលោក ធន់ រឿន មេបញ្ជាការរងស្រុក សហការជាមួយយោធាវរសេនា តូចអន្តរាគមន៍លេខ១ ខេត្តមណ្ឌលគិរី បានពួនស្ទាក់ ចាប់បានជនសង្ស័យដែលជួញដូរស្វា ព្រៃខុសច្បាប់ នៅចំការស្វាយចន្ទីរបស់ ប្រជាពលរដ្ឋ ស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ សន កូប ភេទប្រុស អាយុ៤៦ឆ្មាំ សញ្ជាតិខ្មែរ ទីលំនៅភូមិព្រែកក្ដី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងរឹបអូសបានសត្វស្វាស្រូវ ចំនួន ៩ក្បាល ម៉ូតូមួយគ្រឿង ម៉ាកហុងដា ពូជ័រ ១២៥ ពណ៌ខៀវលាយទឹកប្រាក់។ បច្ចុប្បន្ន ជនសង្ស័យ បានបញ្ជូនខ្លួនបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖រស្មីកម្ពុជា