Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់គោយន្តមួយគ្រឿង ដឹកឈើប្រណិត ច្រើនសន្លឹក ខណៈគោយន្តនោះ ខូចកណ្តាលផ្លូវ

  • Print

រតនគីរីៈ កម្លាំងរដ្ឋបាល ព្រៃឈើ សហការជាមួយកម្លាំង នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្តនិងកម្លាំង នគរបាល ស្រុកអូរជុំ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹក ថ្ងៃទី១៤ ខែតុលា

បានចាប់គោយន្ត មួយគ្រឿង ដឹកឈើប្រណិត ច្រើនសន្លឹកត្រង់ ចំណុចចំការកៅស៊ូ មួយកន្លែង មានចំងាយប្រមាណ ៣០០ម៉ែត្រ ពីអធិការ ដ្ឋាននគរបាល ស្រុកអូរជុំ ស្ថិតភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខណៈដែលគោយន្ត ដឹកឈើនោះមានទិស ដៅបើកចូលទី រួមស្រុកអូរជុំ ប៉ុន្តែខូច ( ដាច់កង់ក្រោយខាងស្តាំ ) ។

បើតាមសមត្ថកិច្ច ចុះប្រតិបត្តិការ ប្រាប់ឲ្យដឹងថា ម្ចាស់គោយន្ត ដឹកឈើនេះ មានឈ្មោះសុខ វុទ្ធី មានទីលំនៅ ទីរួមស្រុក អូរជុំមានមុខរបរ ជាឈ្មួញរកស៊ីឈើ ជាយូរមកហើយ ។ សមត្ថកិច្ចខាងលើ ប្រាប់បន្តទៀតថា បន្ទាប់ពី ធ្វើការត្រួត ពិនិត្យរួចឃើញឈើប្រណិត ប្រភេទធ្នង់ ជាច្រើនសន្លឹក ។ ដោយគោយន្ត ដឹកឈើនោះ ខូចមន្ត្រីរដ្ឋបាល ព្រៃឈើ បានយករថយន្ត សណ្តោង អូសមករក្សាទុក នៅខណ្ឌរដ្ឋបាល ព្រៃឈើដើម្បី ចាត់ចែងតាមច្បាប់ព្រៃឈើ ។ ជាការកត់ សំគាល់ក្នុងព្រឹក កើតហេតុ (ថ្ងៃទី១៤ ខែតុលា) នេះដែរគេឃើញ ប្រពន្ធលោកសុខ វុទ្ធី ចេញមុខមក សម្របសម្រួលជាមួយ ក្រុមសមត្ថកិច្ច អស់ពេលជាច្រើនម៉ោង (ដោះលែងក្រៅច្បាប់ ) ប៉ុន្តែមិនត្រូវរ៉ូវគ្នា រហូតដល់រសៀលថ្ងៃ ដដែលនោះ ក៏នាំគោយន្តដឹកឈើនោះ មករក្សាទុក នៅខណ្ឌរដ្ឋបាល ព្រៃឈើតែម្តង ។

ជាមួយគ្នា នឹងសកម្មភាព សមត្ថកិច្ចចុះចាប់ ករណីគោយន្ត ដឹកឈើប្រណីតធ្នង់ ជាច្រើនសន្លឹកនេះដែរ មហាជន និងប្រជាពលរដ្ឋ មានមតិលើកឡើង ស្រដៀងគ្នា ថា ការណ៍ដែលសមត្ថកិច្ច ចុះចាប់នាពេលនេះ គឺដោយសារ តែគោយន្តនោះខូច កុំអីសម្ងំយកលុយ ដាក់ហោប៉ាវស្រួលជាង ។ 

គួរបញ្ជាក់ផងដែរថា សកម្មភាព ក្រុមឈ្មួញ ដឹកជញ្ជូនឈើ ប្រណិតទៅវៀតណាម មានការថយចុះ នៅខេត្តរតនគិរី ចាប់តាំពីរដូវភ្ជុំបិណ្ឌ រហូតដល់បច្ចុប្បន្ន ដោយសារតែក្រុម សមត្ថកិច្ចបិតផ្លូវ មួយរយៈ ព្រោះពួកគាត់ ( សមត្ថកិច្ច ) ខ្វែងគំនិតគ្នារឿង បែងចែកផលប្រយោជន៍ ៕

 

 

ដកស្រង់ពី៖ដើមអម្ពិល