Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ញាក់សាច់! នគរបាល​ប៉ុស្តិគងណយ និង​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ ត្រូវគេ​កាប់​ដាច់ក្បាល​ សង្ស័យ​ទំនាស់​ពេល​ផឹកសីុ​

  • Print

ភ្នំពេញ៖ ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មាន បានរាយការណ៏មកថា នៅរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥នេះ មានការភ្នាក់ផ្អើលមួយ នៅខាងក្រោយ សាលាសង្កាត់ គងណយ សង្កាត់គងណយ ខណ្ឌដង្កោ ក្រោយពេលដែល ក្មេងឃ្វាលគោ បានប្រទះឃើញ សាកសពមនុស្ស ២នាក់ ត្រូវជនមិនស្គាល់ មុខកាប់សម្លាប់ ចោលយ៉ាង សហាវព្រៃផ្សៃ ដោយម្នាក់ជាមន្រ្តី នគរបាលប៉ុស្តិ គងណយ ត្រូវឃាតក កាប់ដាច់ក្បាលតែម្តង ។

យោងតាម ភ្នាក់ងារដដែល ជនរងគ្រោះ ជាមន្រ្តីនគរបាល ប៉ុស្តិមានឈ្មោះ អ៊ឹម សូភី និងប្រជាពលរដ្ឋ ម្នាក់ទៀត មានឈ្មោះ អេង ចាន់ស៊ីដូ ។ មុនពេល កើតហេតុ មានក្មេងឃ្វាលគោ ម្នាក់អាយុ ជាង១០ឆ្នាំ បានប្រទះ ឃើញសព ជនរងគ្រោះ ទាំង២នាក់ នៅក្នុងដីឡូតិ ដោយមានដាច់ រយ:ឡើងសុះ ខ្លួនប្រាណ គួរអោយអណោច អធ័មយ៉ាងខ្លាំង ។

បើតាមប្រជាពលរដ្ឋខ្លះ បាននិយាយថា កាលពីល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះទាំង ២នាក់ បានទៅទិញប៊ីយែ មកផឹកស៊ី ប៉ុន្តែមិនដឹងថា មានគ្នាប៉ុន្មាន នាក់ទៀតនោះ ហើយក៏កើតរឿង ហ្នឹងតែម្តង ។ ករណីឃាតកម្ម ដ៏សាហាវខាងលើនេះ ត្រូវបានសមត្ថកិច្ច ជំនាញអះអាងថា អាចផ្តើមចេញ ពីរឿងជម្លោះ ក្នុងវង់ផឹកសីុ តាំងពីយប់មកម្ល៉េះ ។

ក្រោយកើតហេតុ កម្លាំងនគរបាល ជំនាញ បានចុះទៅពិនិត្យ សាកសព និងសួរនាំនៃ អំពើឃាតកម្មនេះ ដើម្បីតាមចាប់ជនដៃ ដល់យក មកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល