Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងអាវុធហត្ថ បង្ក្រាបករណីចែកចាយ និងជក់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់ វិមានអង្គរជ័យ ឃាត់ខ្លួន១៩នាក់

  • Print

ភ្នំពេញ ៖ កម្លាំងកង រាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ សហការ ជាមួយកម្លាំង អាវុធហត្ថ ការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ នៅម៉ោង ២យប់ រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ

បានបើក ប្រតិបត្តិការ ចុះទៅបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់ គ្រឿងញៀន នៅផ្ទះសំណាក់វិមានអង្គរជ័យ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដោយឃាត់ខ្លួន ជនសង្ស័យចំនួន ១៩នាក់ ក្នុងនោះស្រី ៣នាក់ ព្រមទាំងដកហូត សៅក្រាមថ្លា៥កញ្ចប់ (តូច៣ធំ២) ដបជក់២ និងម៉ូតូ៨គ្រឿង ។

មេបញ្ជាការ អាវុធហត្ថ ខណ្ឌពោធិសែនជ័យ លោក ជឹម ឫទ្ធី បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង ១៩នាក់ ទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូន ទៅការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី ៕

 

 

 

ដកស្រង់ពី៖ ដើមអម្ពិល