Social Network

ក្រុមប្រដាប់អាវុធ ប្លន់អាជីវករលក់មាស នៅផ្សារស្ទឹងមានជ័យចាស់

ភ្នំពេញៈ អាជីវករលក់មាស នៅផ្សារស្ទឹងមានជ័យចាស់ ត្រូវបានក្រុមប្រដាប់អាវុធ ប្លន់យកគ្រឿងអលង្ការ និងលុយ សរុបប្រមាណជាង ២០ ម៉ឺនដុល្លារអាម៉េរិក កាលពីម៉ោងជាង ៧ ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ អ៊ន ហៀក ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ មន្ត្រីនគរបាលព្រំដែន ស្នាក់នៅផ្ទះលេខ៧៨ ក្រុម២ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ប្រពន្ធឈ្មោះ អ៊ុង ផល្លា អាយុ ៥២ ឆ្នាំ មុខរបរ លក់មាស។ ជនរងគ្រោះ បានឲ្យដឹងថាៈ មុនពេលកើតហេតុ ជនរងគ្រោះ បានស្ពាយមាសទឹក១០ ចំនួន ១២ តម្លឹង ប្លាទីនទឹក ៧ និងទឹក ៣ ចំនួន ២០០ តម្លឹង និងលុយខ្មែរ ចេញពីផ្ទះ របស់គាត់ រួចដើរទៅតូបលក់មាសរបស់ប្រពន្ធគាត់ នៅក្នុងផ្សារស្ទឹងមានជ័យចាស់ ស្របពេលនោះ ក៏មានជនសង្ស័យ ចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយអាវុធខ្លី ១ដើម ជិះតាមគាត់ពីក្រោយ ហើយដកកាំភ្លើង វាយក្បាលរបស់គាត់ រួចប្រតាយប្រតប់ គ្នា ដណ្តើមយកកាបូបដាក់គ្រឿងអលង្ការបស់គាត់ រួចបាញ់គំរាមក្រុមអាជីវករចំនួន ៣ គ្រាប់ ហើយនាំគ្នាជិះម៉ូតូ រត់គេចខ្លួនបាត់។

ទាក់ទងករណីខាងលើនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងបើកការស្រាវជ្រាវ និងតាមចាប់ក្រុមចោរប្លន់ អ្នកលក់មាស យកមកផ្តន្ទាទោស តាមច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា