Social Network

ឈូសឆាយដីដំបូកធ្វើស្រែប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់នៅស្រុកបវេល

បាត់ដំបង៖ ពលរដ្ឋខពណ:ភ្ជួរដីដំបូកពង្រីកផ្ទៃដីធ្វើស្រែបានប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់នៅទីវាលស្រែអតីតសមភូមិប្រយុទ្ធជួរមុខស្រុកបវេល ខេត្តបាត់ដំបង។

កសិករឈ្មោះគុច គីន ភេទប្រុស អាយុ ៦៣ឆ្នាំ នៅថ្ងៃកើតហេតុបានយកគ្រឿងចក្រទៅកាយដីដំបូកក្នុងស្រែមួយ កន្លែងរបស់គាត់ហើយក៏បានប្រទះឃើញគ្រាប់កាំភ្លើងជាបន្តបន្ទាប់ រួចក៏បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។

នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះខណ:ពេលដែលកសិករម្ចាស់ដីស្រែឈូសឆាយដីដំបូកពង្រីកផ្ទៃដីដាំដុះក៏បានប្រទះឃើញ និងបង្កការភ្ញាក់ផ្អើលតែម្តងឋិតនៅត្រង់ចំណុចភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋប្រទះឃើញខាងលើជាសំណល់នៅសេសសល់ពីសម័យសង្រ្គាមជាប្រភេទគ្រាប់ធុនធ្ងន់សរុបចំនួន ១០គ្រាប់រួមមាន: គ្រាប់កាំភ្លើង B៤០,៥ ចំនួន០៤គ្រាប់, គ្រាប់កាំភ្លើងប្រភេទ B ៤០ ចំនួន ០៤គ្រាប់និងគ្រាប់កាំភ្លើងប្រភេទឡង់ចំនួន ២គ្រាប់ផងដែរ។

តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានជំរុញឲ្យកម្លាំងផ្នែកជំនាញសហការជាមួយមន្ត្រី CMAC ឲ្យបានលឿនតាមតែអាចធ្វើទៅបានដើម្បីមានវិធានការ៕

ដកស្រង់ពី៖រស្មីកម្ពុជា