Social Network

លោក​អភិបាល​ក្រុងកែប តាម​ទាន់​ស្ត្រី​អាជីវករ​នៅ​ផ្សារ​ក្តាម​ លក់​បន្លំ​ភ្នែកជញ្ជីង

ខេត្តកែប ៖ តាមទាន់ស្តែងៗ ករណីអាជីវករមួយរូបនៅផ្សារក្តាម លក់បន្លំភ្នែកជញ្ជីង ថ្លឹងគ្រឿងសមុទ្រ មិនគ្រប់ទម្ងន់ លក់អោយភ្ញៀវទេសចរត្រូវបានលោក ខេង យ័ន អភិបាលក្រុងកែប ចុះអន្តរាគមន៍ភ្លាមៗ ។

លោកអភិបាលក្រុងកែប បានអោយដឹងថា កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលក្រុង បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ផ្សារក្ដាម ចុះពិនិត្យ និងហៅអាជីវករ ដែលលក់ដូរថ្លឹងបន្លំភ្នែកជញ្ជីងអ្នកទិញ និងបាននាំអាជីករ ដែលលក់ថ្លឹងបន្លំភ្នែកជញ្ជីង នាំទៅធ្វើកិច្ចសន្យាបញ្ឈប់និងអប់រំណែនាំនៅប៉ុស្តិ៍នគរបាលកាពារតំបន់ផ្សារក្ដាម ។

លោក ខេង យ័ន សូមអរគុណចំពោះកិច្ចសហការនិងការផ្ដល់ព័ត៌មានមកកាន់រដ្ឋបាលក្រុងកែប និងសូមឲ្យបងប្អូន ដែលទិញទំនិញនៅផ្សារក្ដាមជួបករណីថ្លឹងបន្លំភ្នែកជញ្ជីងត្រូវរាយការណ៏មករដ្ឋបាលក្រុងដើម្បីចាត់វិធានការ។

ជាការកត់សម្គាល់ ករណីលក់ថ្លៃហើយថ្លឹងគ្រឿងសមុទ្រ លក់មិនប្រក្រតី(បន្លំភ្នែកជញ្ជីង) របស់អាជីវករមួយចំនួននៅផ្សារក្តាម ក្រុងកែប កើតមានជាច្រើនលើក ច្រើនសារ រាប់ឆ្នាំមកហើយ ប៉ុន្តែបានត្រឹម អប់រំណែនាំធ្វើកិច្ចសន្យាតែប៉ុណ្ណោះ មិនចាត់វិធានការតាមផ្លូវច្បាប់នោះទេ ទើបធ្វើអោយអាជីវករមួយចំនួនតូច នៅតែបន្តរកស៊ីមិនស្មោះត្រង់ដដែលជាដដែល ដើម្បីតែប្រយោជន៍ខ្លួនឯង ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខេត្តកែបទាំងមូល ៕

ដកស្រង់ពី៖កោះសន្តិភាព