Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចចាប់ជនសង្ស័យបាន៦នាក់ដកហូតថ្នាំញៀបាន១៨កញ្ចប់នៅក្នុង ស្រុក២បញ្ជូនទៅតុលាការខេត្ត

  • Print

 កំពង់ឆ្នាំង ៖ ជនសង្ស័យប្រុសស្រី ចំនួន៦នាក់ ជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀន ត្រូវសមត្ថកិច្ចនគ របាលស្រុក និងខេត្តសហការ គ្នាចាប់បាន ជាបន្តបន្ទាប់ នៅកន្លែង២ផ្សេងគ្នា នៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ដោយដកហូតថ្នាំញៀន សរុបចំនួន១៨កញ្ចប់ ម៉ូតូ៣គ្រឿង និងសម្ភារៈមួយចំនួនទៀត ប្រតិ បត្តិការបង្ក្រាបគ្រឿងញៀន នេះបានធ្វើឡើង នៅថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០១៥។

សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា៖ ករណីទី១ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំង២០១៥ សមត្ថកិច្ចនគរបាលស្រុកទឹកផុស និងសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត បានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថន បូ អាយុ៥២ ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខណៈពេលដែលគេ កំពុងចែកចាយថ្នាំញៀន នៅចំណុច ភូមិទួលសំរោង ឃុំក្រាំងស្គា ស្រុកទឹកផុស។

បន្ទាប់មកបានឈាន ដល់ការចាប់ខ្លួន បក្ខពួកគេជាអ្នក ចែកចាយថ្នាំញៀន២នាក់ ទៀតនៅក្នុងក្រុងកំពង់ឆ្នាំង គឺ៖១.ឈ្មោះ តាល់ វុទ្ឋី ហៅកំសត់ អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និង២ឈ្មោះ នាង សុន្ឋា អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិទី៨សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយដកហូតថ្នាំញៀនម៉ាទឹក ១កញ្ចប់តូច ម៉ូតូ២គ្រឿង និងទូរស័ព្ទដៃ៤គ្រឿង។

ករណីទី២ លោក មាស ស៊ីភិន អធិការនគរបាល ស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ នៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំង២០១៥ សមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រឡាច ចាប់បានជនសង្ស័យ ចំនួន៣នាក់ នៅចំណុចផ្សារថ្នល់ទទឹង ភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច មាន ១,ឈ្មោះ លាស់ សេន អាយុ៣១ឆ្នាំ មានទីលំ នៅភូមិក្រសាស់ថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច , ២.ឈ្មោះ យូ ទាំ អាយុ៣៣ឆ្នាំ នៅភូមិអួរតានីស ឃុំឈូកស ស្រុកកំពង់ត្រឡាច , និង៣.ឈ្មោះ សេន សុអ៊ី អាយុ៣២ឆ្នាំ នៅភូមិចារថ្មី ឃុំ អណ្ដូងស្នាយ ស្រុករលាប្អៀរ ដោយដកហូតបាន ថ្នាំញៀន ១៧កញ្ចប់តូច និងម៉ូតូ១គ្រឿង ។

ជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាងដែលមាន ថ្នាំញៀន១៨កញ្ចប់ ម៉ូតូ៣គ្រឿង និងទូសព្ទ័ដៃ៤គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កសាងសុំណុំរឿងតាម និតិវិធី បញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្ត ដើម្បីធ្វើការចោទ ប្រកាន់ និងផ្តន្ទាទោស តាមផ្លូវច្បាប់ ៕