Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរហារយ​ច្រើន​ណាស់​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាចពលរដ្ឋ​ស្នើ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ ជួយ​កំចាត់​ចោរហារយ​ដើរ​លួច​តាម​មូលដ្ឋាន

  • Print

ខេត្តតាកែវ ៖ ពលរដ្ឋរស់នៅក្នុងខេត្តតាកែវទាំងមូល បានលើកឡើងថា ក្រុមចោរហារយរាប់មិនអស់នាំគ្នាធ្វើសកម្មភាពដើរលួចមាន់ ទា គាស់បង្អួច លួចស្ទូច ទូរស័ព្ទ និងនៅពេលយប់លួចម៉ូតូ លួចលុយ ព្រមទាំងចូលលួចតាមវត្តអារាមទៀតផង ពុំលួសមួយពេលណាឡើយ ហើយអាជ្ញាធរគ្មានកំណត់មុខសញ្ញាចោរបាននោះទេ។

ជាក់ស្តែងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ចោរហារយបានចូលលួចសម្ភារៈជាច្រើននៅវត្តស្លារម ស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ហើយក្រុមចោរក៏បានបន្សល់ទុកស្បែកជើងអោយសមត្ថកិច្ចយកទៅរក្សាទុកថែមទៀតផង។

យោងតាមព័ត៌មានច្បាស់ការណ៍ពីពលរដ្ឋបានបន្តទៀតថា កាលពីថ្ងៃទី២៣ ខែឧសភា នៅភូមិថ្លុកដូនទុំ ឃុំបានកាម មានចោរចូលលួចកាបូបលុយដល់ក្នុងផ្ទះ លួចមាន់ដល់ក្នុងផ្ទះ ហើយយកលុយ និងយកមាន់ទៅដោយសុវត្ថិភាព ក៏សមត្ថកិច្ចកំណត់មុខសញ្ញាមិនបានដូចគ្នាដែរ។

ជុំវិញករណីខាងលើ លោក ឡេង ប៊ុនឡុង អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានអោយដឹងថា លោកមិនទាន់បានទទួលព័ត៌នេះនៅឡើយទេ ព្រោះប៉ុស្តិ៍រដ្ឋបាលមិនរាយការណ៍ជូនលោក។ តែយ៉ាងណា លោកនឹងហៅមេប៉ុស្តិ៍មកសាកសួរ និងឈានដល់ការកំណត់មុខសញ្ញាក្រុមចោរដែលធ្វើសកម្មភាពខាងលើនេះ។

ពលរដ្ឋក៏បានសំណូមពរដល់ថ្នាក់ដឹកនាំខេត្តតាកែវទាំងមូល មេត្តាចាត់វិធានការក្រុមចោរហារយទាំងនេះអោយអស់ផង ព្រោះមន្ត្រីសមត្ថកិច្ចមានច្រើននាក់ណាស់ក្នុងខេត្ត មិនគួរបំបែកក្រុមចោរមួយក្តាប់តូចនេះ មិនបាននោះទេ។

ដកស្រង់ពី៖សន្តិភាព