Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីកូនបំណុល ចាក់សម្លាប់ម្ចាស់បំណុល រួចរត់គេចខ្លួនជិត ១ឆ្នាំ ពេលនេះ សមត្ថកិច្ចប្រមាញ់បានហើយ

  • Print

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបំបែកសំណុំរឿង ករណីចាក់សម្លាប់អធិការរងខណ្ឌ ៧មករា ដែលជាម្ចាស់បំណុល បានហើយ ក្រោយឃាត់ខ្លួនបានជនល្មើសដៃឆៅ ដែលរត់គេចខ្លួនជិត ១ឆ្នាំ ដោយសាររឿងបំណុល លុយ ២០០ ដុល្លារ ។

ការឃាត់ខ្លួននេះ បានធ្វើឡើង ដោយកម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែលម៉ោង ១៧និង១៥នាទី តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៤៨៧ “ក១”.ដ.ច.ន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ របស់លោក ហុក ពៅ ចៅក្រុមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ “ឃាតកម្ម” ។

ជនសង្ស័យ មានឈ្មោះ សាន ចាន់គឹមហុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ចំណែកជនរងគ្រោះ ឈ្មោះ យឺន សំណាង ហៅ សំណាង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់ លោកអធិការរង នគរបាលខណ្ឌ ៧មករា ពិតប្រាកដមែន ដោយប្រើដែកឆាប ចាក់ចំនួន ២ ដែកឆាប ដោយសារជនរងគ្រោះ ទៅទារលុយដែលខ្លួនជំពាក់ ២០០ ដុល្លារ រហូតមានជម្លោះប្រតាយប្រតប់គ្នា កាលពីវេលាម៉ោង ៩និង២៥នាទី យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ចូនមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ៧មករា ជាម្ចាស់ករណី ចាត់ការបន្ត តាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា