Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចោរ ប្រដាប់អាវុធ ២នាក់ ដកកាំភ្លើងភ្ជង់ គំរាមប្លន់យក ម៉ូតូពីនារីរងគ្រោះ បានសម្រេច

  • Print

ភ្នំពេញ៖ មានករណីភ្ជង់ប្លន់ យកម៉ូតូ HondaClick ពណ៌ខ្មៅ ពុំមានស្លាកលេខ ពីនារីម្នាក់ បានសំរេច កាលពីវេលាម៉ោង ៧៖៤០នាទី ព្រលប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅម្តុំបឹងតាម៉ាត ស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បើតាមសំដី របស់នារីរងគ្រោះ ដែលមាន ឈ្មោះ សែម ធីតា អាយុ២១ឆ្នាំ ស្នាក់នៅម្តុំ បឹងត្របែក ក្នុងខណ្ឌចំការមន បានប្រាប់ថា នៅមុនពេល កើតហេតុ រូបនាងត្រូវ បងប្អូនហៅ ទៅលេងនៅបន្ទប់ជួល ដែលនៅជិត កន្លែងកើតហេតុនោះ លុះនារីរងគ្រោះ បានទៅលេងជាមួយ បងប្អូនដែល បានហៅនាងទៅ ក៏មានការនិយាយគ្នាលេង សើចសប្បាយអស់ រយះពេលជិតមួយ ម៉ោងផងដែរ។បន្ទាប់ពីនិយាយលេង ជាមួយបងប្អូនហើយដោយសារ រាងយប់នាងក៏បានលាបងប្អូនត្រលប់ មកផ្ទះជួលវិញដោយធ្វើដំណើរតាមម៉ូតូតែម្នាក់ឯង។ ឮ

នារីរងគ្រោះបានបន្តទៀតថា ពេលជិះមកដល់ ជិតស្ពានមួយ ក៏ស្រាប់តែ ឃើញបុរស ២នាក់ អង្គុយនៅក្បែរស្ពាននោះ លុះពេលនារីរងគ្រោះ ជិះមកដល់ស្ពាន បុរសទាំង ២នាក់នោះ បានងើបឈរ រួចដើរ មកកាក់ពីមុខ នារីរងគ្រោះ ដែលកំពុងជិះម៉ូតូ អោយឈប់ បន្ទាប់ពី នារីរងគ្រោះ បានឈប់ហើយ ស្រាប់តែបុរសម្នាក់ ក្នុងចំណោមពីរនាក់ បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក មួយដើមមក ធ្វើការភ្ជង់ ទៅលើនារីរងគ្រោះ ហើយស្រែកគំរាមថា អោយម៉ូតូមកអញ បើមិនអោយ ទេអញបាញ់សម្លាប់ ចោលបន្ទាប់ពី លឺពាក្យចោរ គំរាមដូចនោះ នារីរងគ្រោះ ក៏បានប្រគល់ម៉ូតូ អោយក្រុមចោរ ជិះគេចចេញបាត់ ស្រមោល ហើយនារីរងគ្រោះ បានប្រាប់ថាចោរ ទាំងពីរនាក់នោះ គឺពាក់អាវយឺត ដៃវែង ពណ៌ខ្មៅ និងស្លៀកខោខៅបោយ ៕

ដកស្រង់ពី៖ដើមអម្ពិល