Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ ខេត្តក្រចេះ ចុះបង្រ្គាបទីតាំង កត់កន្ទុយលេខ ចំនួន២កន្លែង ក្នុងថ្ងៃតែមួយ

  • Print

ក្រចេះ៖ លោកឧត្ដម សេនីយ៍ សាន ប៊ុនថាន មេបញ្ជាការ អាវុធហត្ត ខេត្តក្រចេះ បានដឹកនាំកម្លាំង ចុះបង្រ្គាប ទីតាំងកត់កន្ទុយលេខ ចំនួន ២កន្លែង នៅរសៀល ថ្ងៃ ទី២ ខែវិច្ឆកា ឆ្នាំ២០១៥ នៅចំណុចវត្តប៉ាឆា សង្កាត់ក្រចេះ និងភូមិរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ។

លោក ឡុង យឹង ប្រធានមន្ទីរ យុតិ្តធម៍ នៃបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្តក្រចេះ បានឲ្យដឹងថា ទីតាំងកត់កន្ទុយលេខ (ឆ្នោត) ទាំងពីរ នេះដោយមានការ ចង្អុលបង្ហាញ ពីលោក ឧត្ដមសេនីយ៍ មេបញ្ជាការ ខេត្តឲ្យចុះបង្រ្គាប ។ លោកបន្ដទៀតថា ឃាត់ខ្លួនជនសង្ស័យទីមួយ ឈ្មោះ ជិន ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ឃាត់ខ្លួន នៅចំណុច គ្រោយវត្តប៉ាឆា ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ។

និងជនសង្ស័យ ម្នាក់ទៀត ឈ្មោះ គង់ សុជាតា ភេទស្រី អាយុ ៣៣ឆ្នាំ ឃាត់ខ្លួននៅ នឹងទីតាំង នៅភូមិរកាកណ្តាល សង្កាត់រកាកណ្តាល និងវត្ថុតាងទូរស័ព្ទ ចំនួនពីរគ្រឿង និងបញ្ជីកត់ឆ្នោតមួយចំនួន ។  លោកឡុង យឹង បន្តទៀតថា ការបង្រ្គាបទីតាំង ទាំងពីរនេះឃាត់ ខ្លួនបានតែ មនុស្ស និងវត្ថុតាង មិនមានប្រាក់ ព្រោះជនសង្ស័យ ទាំងពីរលក់កន្ទុយលេខ (ឆ្នោត) បន្លំជាមួយ និងឥវ៉ាន់ចាប់ហួយ មិនអាចរឹប អូសដក់ហូតប្រាក់ កេីតព្រោះ ជនសង្ស័យ យកលេសថា ជាប្រាក់លក់ចាប់ ហួយ ។

បច្ចុប្បន្នជនសង្ស័យ ទាំងពីរត្រូវឃុំខ្លួន បណ្ដោះអាសន្ន នៅទីបញ្ជាការ ដ្ឋានអាវុធហត្ត ខេត្តក្រចេះ ដេីម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ ៕

ដងស្រង់ពិ៖ដើមអម្ពិល