Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹងមេមិនចេញលុយផឹកស៊ីនិងច្រៀងខារ៉ាអូខេគប់កញ្ចក់ឡានត្រូវអាវុធហត្ថឃាត់ខ្លួន

  • Print

បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីធ្វើឱ្យខូចខាតដោយចេតនាក្នុងហាងខារ៉ាអូខេយីហោឌីហ្គោល(D-Gold) ដោយសារតែខឹងមេជាងអោយចេញថ្លៃផឹកស៊ីនិងច្រៀងក្នុងបន្ទប់) ក៏យកដុំឥដ្ឋគប់កញ្ចក់ឡាន ហើយត្រូវគេប្តឹងទៅអាវុធហត្ថខេត្តបន្ទាយមានជ័យចុះមកឃាត់ខ្លួន រួចបញ្ជូនទៅអយ្យការអមសាលដំបូងខេត្តកាលពីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៣ ។

កម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាំង សុភ័ក្រ នាយការិយាល័យផែនការប្រតិបត្តិការ បានចុះឃាត់ជនសង្ស័យម្នាក់តាមដីការរបស់តុលាការ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៣និង ៤០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កន្លងមក នៅចំណុចខារ៉ាអូខេឌីហ្គោល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ កែវ ផានិត (ហៅខ្លឹង) អាយុ៣៧ឆ្នាំ មុខរបរជាងផ្សាដែក បច្ចុប្បន្នស្នាក់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ បានសារ ភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋប្រហោង គប់ទៅលើកញ្ចក់រថយន្តម៉ាក តូយ៉ូតាព្រុស ពណ៍ទឹកសមុទ្រ របស់មេជាងផ្សាដែករបស់ខ្លួនពិតប្រាកដមែន ដោយសាររឿងមេជាងរបស់ខ្លួនឱ្យជួយចេញថ្លៃបន្ទប់ KTV ទាំងខ្លួនមិនមាន លុយ ហើយមេជាងបានដើរចេញទៅក្រៅ ។ ពេលនោះខ្លួនក៏មានចិត្តខឹង និងសារធាតុគ្រឿងញៀនរើផង ក៏បានយកដុំឥដ្ឋគប់កញ្ចក់រថយន្តមេជាងនោះតែម្តង ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព