Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចៅក្រមស៊ើបសួរសម្រេចដោះលែងអ្នកម៉ៅការសំណង់និងគូកនពីបទរំលោភលើទំនុកចិត្ត និងឆបោក

  • Print

ភ្នំពេញ ៖ លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២ ៣ បានសម្រេចធ្វើការដោះលែងអ្នកម៉ៅការសំណង់ម្នាក់ និងគូកន ឲ្យនៅក្រៅឃុំ តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពាក់ព័ន្ធលើបណ្តឹងរំលោភលើទំនុកចិត្ត និងបទឆបោក ដែលមានទំហំទឹកប្រាក់ជិតកន្លះលានដុល្លារអាមេរិក ។

សូមជម្រាបថា ៖ អ្នកម៉ៅការសំណង់ធនាគារជាតិ និងគូកនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនទៅតុលាការកាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត និងបទឆបោក ដែលមានទំហំទឹក ប្រាក់ប្រមាណជិតកន្លះលានដុល្លារអាមេរិក ។ ជនសង្ស័យម្នាក់ឈ្មោះ កែវ ស៊ុនហេង ភេទប្រុស អាយ៤២ ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ មានទីលំនៅផ្ទះលេខ៥E0 សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ពិសិដ្ឋ ម៉ារ៉ាឌី ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះ៩១៣ D ផ្លូវបេតុង២ បុរី១០០ ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដើមចមនៃការនាំខ្លួនជនសង្ស័យទាំង២ នាក់ខាងលើទៅតុលាការ ត្រូវបានគេដឹងថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ ត្រាន់ វាន់តាន (TRAN VANTOAN) ជាជនជាតិវៀតណាមបានទៅប្តឹងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅលើឈ្មោះ កែវ ស៊ុនហេង និងឈ្មោះ ពិសិដ្ឋ ម៉ារ៉ាឌីន ពីបទរំលោភទំនុកចិត្ត និងឆបោក ។

ក្រោយពីមានពាក្យបណ្តឹងសមត្ថកិច្ច ក៏បានកោះហៅចុងចោទឲ្យចូលឆ្លើយបំភ្លឺដំណើររឿងលើពាក្យបណ្តឹងនោះ ប៉ុន្តែជនសង្ស័យបានគេចវេស មិនចូលខ្លួនតាមការកោះហៅនោះទេ ។

បន្ទាប់មកទើបសមត្តកិច្ចបានស្នើសុំទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបញ្ជាឲ្យជនសង្ស័យចូលខ្លួន រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ ដោយខ្លាចខូចប្រយោជន៍ជនរងគ្រោះទើបសមត្ថកិច្ចក៏បានទៅនាំខ្លួនជនសង្ស័យ ប្រគល់ជូនស្ថាប័នអយ្យការដើម្បីចាត់ការតាមផ្លូវច្បាប់ ។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ភាគីខ ជនរងគ្រោះ បានព្រមព្រៀងចុះកិច្ចសន្យាទទួលធ្វើការដោយផ្តល់ជាកម្លាំងពលកម្ម សម្រាប់សាងសង់សំណង់ជាមួយភាគីក “អ្នកម៉ៅការ” ចំនួន១០ គម្រោង រួមទាំងធនាគារជាតិផងដែរ ដែលគម្រោងនីមួយៗគឺមានទំហំទឹកប្រាក់ខុសគ្នា ។

បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងគ្នាហើយ ភាគីក បានយល់ព្រមឲ្យភាគីខ រកកម្លាំងពលកម្មសម្រាប់ធ្វើការសាងសង់សំណង់ទាំង១០គម្រោងនោះ ដោយមានការជឿទុក ចិត្តលើភាគីក ដើមបណ្តឹងបានបំពេញកាតព្វកិច្ចរួចរាល់ហើយ ប៉ុន្តែភាគីកខាងអ្នកម៉ៅការ”ជនសង្ស័យ”វិញទេ ដែលមិនបានគោរពតាមការព្រមព្រៀងនោះ ពោលគឺនៅជំពាក់ប្រាក់ភាគីខ “ដើមបណ្តឹង” ៣៨៩ ៩៩១ ស្មើ និងជិតកន្លះលានដុល្លារអាមេរិក ព្រមទាំងប្រាក់កំរៃជើងសារផ្សេងទៀត ។

អង្គហេតុដូចបានរៀបរាប់ខាងលើនេះហើយ ទើបត្រូវបានជនរងគ្រោះប្តឹងឲ្យសមត្ថកិច្ចនាំខ្លួន អ្នកម៉ៅការសំណង់និងគូកនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព