Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រីមន្រ្តីនគរបាលខណ្ឌព្រែកព្នៅ បាញ់សម្លាប់ខ្លួនឯង បន្សល់ទុកលិខិតបណ្តាំមួយច្បាប់

  • Print

ភ្នំពេញ៖ មន្រ្តីនគរបាលខណ្ឌព្រែកព្នៅម្នាក់ និងជាកូនអធិការរងម្នាក់ បានធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯង នឹងកាំភ្លើងខ្លីម៉ាក ឡុក១គ្រាប់ ចំក្បាល បណ្តាលឱ្យដេកស្លាប់ នៅក្បែរកាំជណ្តើរមុខផ្ទះ បន្សល់ទុកលិខិតបណ្តាំមួយច្បាប់។

ការធ្វើអត្តឃាតនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៦ ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៣ នៅចំណុចផ្ទះវិឡាមួយកន្លែង តាមផ្លូវបេតុង ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលដែលគិតខ្លីនោះ ឈ្មោះ វី ស្រីវ៉ែន ភេទស្រី អាយុ២១ឆ្នាំ ជាមន្រ្តីនគរបាល ផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៩១៣៧៧ (ពីមុនជា មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣) មានលំនៅ នៅផ្ទះកើតហេតុ ខាងលើ បានបាញ់សម្លាប់ខ្លួន ២ គ្រាប់នឹងកាំភ្លើងខ្លី ម៉ាកឡុក។ ទាក់ទិនការធ្វើអត្តឃាតនេះ គេពុំដឹងពីមូលហេតុអ្វីឡើយ ។

តាមលិខិតបណ្តាំ ដែលបានបន្សល់ទុក បានឱ្យដឹងថាៈ «កូនសុំទោស ប៉ាម៉ាក កូនលាសិនហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក មិនសមមានកូនបែបនេះទេ ហើយកាំភ្លើងនេះ កូនខ្ចីបងប្អូន គេអត់ជាប់ពាក់ព័ន្ធទេ យកកាំភ្លើង ឱ្យគាត់វិញផង»។

នៅក្នុងលិខិតនោះ បានឱ្យដឹងទៀតថាៈ «កូនសុំទោសហើយមិនបាច់ធ្វើបុណ្យឱ្យកូនទេ កុំឱ្យអស់លុយ កូនលាហើយ ប៉ាម៉ែជាមនុស្ស លាប្អូនទាំង ៤ នាក់ លាលោកកុងចៅ សូមទោស គ្មានរបស់ណា ពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង»។

តាមលិខិត ដែលបន្សល់ទុកនេះ ប្រហែលនារី ជាមន្រ្តីនគរបាលរូបនោះ បានធ្វើអ្វីមួយ មិនល្អ ដែលត្រូវបានឪពុកម្តាយ ប្រដៅមិនស្តាប់ ហើយក៏តូចចិត្តខ្លួនឯង ក៍បានខ្ចី កាំភ្លើងខ្លី បងប្អូនបាញ់ចំក្បាល សម្លាប់ខ្លួនតែម្តង។ បន្ទាប់ពី ធ្វើអត្តឃាតនគរបាលមូលដ្ឋាន ក៏ដូចជា នគរបាលជំនាញ ចុះទៅពិនិត្យសព រូចប្រគល់ឱ្យក្រុមគ្រួសារ បញ្ជូនយកទៅតំកល់ធ្វើបុណ្យនៅវត្តច័ន្ទបុរីវង្ស ៕

ដកស្រង់ពី៖កោះសន្តិភាព