Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​ព្យាយាម​រត់គេច តែ​ត្រូវ​នារី​រូប​ស្រស់​ដេញ​តាម​ទាន់ រួច​ស្រែក​ឆោឡោ​ផ្អើល​ពលរដ្ឋ

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងបានសម្រេច រួចព្យាយាមជិះម៉ូតូរត់ខ្លួន តែត្រូវនារីរងគ្រោះដ៏ស្រស់ម្នាក់ជិះម៉ូតូដេញតាមបំបុ.ក បណ្ដាលឱ្យដួលម៉ូតូតែម្តង ហើយត្រូវចាប់ខ្លួនបាន រួចប្រគល់អោយសមត្ថកិច្ច បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយជាតិលេខ៣ នៅត្រង់ចំណុចមុខកងពលតូចលេខអឺ៧០ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ឈុន សុធា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម៉ូតូជិះធ្វើសកម្មភាពម៉ាកហុងដាប៊ិត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1IZ-2491។

Pictureតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហតុ គេឃើញនារីរងគ្រោះជិះម៉ូតមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JV-4305 ហើយនារីរងគ្រោះបានយកទូរស័ព្ទម៉ាកអាយហ្វូនអិចម៉ែកមួយគ្រឿង ដាក់ក្នុងឃ្លុបម៉ូតូខាងមុខ រួចជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង។

ប្រភពដដែលបន្តថា ខណៈពេលមកដល់ចំណុចកើតហេតុ នារីរងគ្រោះជិះម៉ូតូបត់ត្រឡប់ក្រោយមកដល់ចំណុចមុខហាងនំប៉័ងយីហោ «ស្ទឹងមានជ័យ» ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូងខាង១ សង្កាត់ចោមចៅទី៣ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតម៉ាកហុងដាប៊ិត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1IZ-2491 ជិះម្នាក់ឯងមកពីក្រោយ បន្ទាប់មកជិះមកទទឹមនារីរងគ្រោះ រួចក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីក្នុងឃ្លុបម៉ូតូខាងមុខបានសម្រេច ហើយជនសង្ស័យព្យាមយាមជិះរត់ដែរ តែត្រូវនារីរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ រួចស្រែកឆោឡោថា «ចោរៗឆក់ទូរស័ព្ទ»។

ប្រភពដដែលបន្តទៀតថា លុះនារីរងគ្រោះជិះម៉ូតូដេញតាមទៅដល់ចំណុចមុខកងពលតូចអឺ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ជនសង្ស័យក៏ ជិះម៉ូតូបត់ឆ្វេងត្រឡប់ក្រោយវិញ ភ្លាមៗនោះដែរនារីរងគ្រោះក៏ជិះម៉ូតូបំបុ.កម៉ូតូជនសង្ស័យ បណ្តាលអោយដួលម៉ូតូតែម្តង បន្ទាប់មកជនសង្ស័យព្យាយាមរត់គេចខ្លួនដែរ តែត្រូវប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បាន រួចប្រគល់អោយសមត្ថកិច្ចតែម្តងទៅ។ក្រោយពេលកើតហេតុ សមត្ថកិច្ចនាំខ្លួនជនសង្ស័យ និងម៉ូតូមួយគ្រឿដែលជិះធ្វើសកម្មភាព យកមកសួរនាំ រីឯនារីរងគ្រោះវិញបានអោយលេខទូរស័ព្ទរបស់នាងទៅអោយសមត្ថកិច្ច បន្ទាប់មកនារីរងគ្រោះបានសុំសមត្ថកិច្ចទៅលាងរបួសនៅមន្ទីពេទ្យសិន ។

ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានខលទៅលេខនារីរងគ្រោះ ប៉ុន្តែទាក់ទងមិនបានឡើយ ហើយក៏មិនឃើញនារីរងគ្រោះមកដាក់ពាក្យបណ្តឹងនោះដែរ។បច្ចុប្បន្ន ជនសង្ស័យម្នាក់ បន្ទាប់ពីឃាត់ខ្លួនបាន និងដកហូតម៉ូតូមួយគ្រឿង សមត្ថកិច្ចបាននាំទៅសាកសួរ និងកសាងសំណុំរឿងនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕

ដកស្រង់ពី៖កោះសន្តិភាព