Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្មីចែស​! អ្នក​ទទួលផល​ចោរកម្ម តែ​បញ្ជា​ឱ្យ​បុរស​២​នាក់​ទៅ​ប្លន់ រួច​យក​មក​លក់​ឱ្យ​ខ្លួន

  • Print

ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពដេញវា.យប្លន់យកម៉ូតូពីស្ត្រីម្នាក់បានសម្រេចខណៈពេលនាងកំពុងតែជិះម៉ូតូត្រឡប់មកពីទិញម្ហូបម្នាក់ឯង បន្ទាប់មកជនសង្ស័យទាំងនោះក៏នាំគ្នាយកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោលអស់តែម្តង។

ប៉ុន្តែគេចខ្លួនបានត្រឹមតែ១យប់ប៉ុណ្ណោះ ក៏ត្រូវកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ចំណែកម៉ូតូដែលប្លន់ពីស្ត្រីរងគ្រោះត្រូវជនសង្ស័យយកទៅលក់បាត់ទៅហើយ។តុការណ៍ខាងលើនោះ កើតឡើងកាលពីវេលាម៉ោង១៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវលំខ្នងប្រឡាយតាហោ ស្ថិតនៅក្នុងភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យខាងលើនេះ ទី១- ឈ្មោះ ផេង សុផាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជាអ្នកឌុប) និងទី២- ឈ្មោះ ផេង រ៉ា ភេទប្រុស អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (ជាអ្នកវា.យជនរងគ្រោះ) ទាំង២នាក់នេះ ត្រូវនគរបាលឃាត់ខ្លួនបាន។

ចំណែកទី៣- ឈ្មោះ ភួង ថន ហៅត្រេន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រាំខ្នារខាងជើង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺជាអ្នកបញ្ជាឲ្យធ្វើសកម្មភាព និងទទួលទិញម៉ូតូនៅពេលជនសង្ស័យទី១ និងទី២ ប្លន់ ឬលួចបាន ហើយជននេះកំពុងរត់គេចខ្លួនផងដែរ។

ដោយឡែក ស្ត្រីជាជនរងគ្រោះមានឈ្មោះ ឆយ សុឡុត អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ពុំបានរងរបួសនោះទេ គ្រាន់តែនាងបានបាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JM-3733។នគរបាលបានប្រាប់ថា នៅក្នុងប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្រុមជនសង្ស័យខាងលើនេះ កម្លាំងនគរបាលធ្វើការរឹបអូសយកនូវវត្ថុតាងមួយចំនួនមានដូចជា ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JM-2635 ដែលក្រុមជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿង។

ម៉ូតូមួយគ្រឿងម៉ាក Honda ZOOMER- X ផលិតឆ្នាំ២០១៨ ពណ៌សលាយក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ1L-8715 ចំនួន១គ្រឿង។ ទូរស័ព្ទម៉ាក អាយហ្វូន7 ពណ៌ទឹកមាស ១គ្រឿង, ដង្កាប់១, សោសម្រាប់ដោះខ្ចៅម៉ូតូចំនួន០៨, កូនកន្ត្រៃចំនួន០១, ទួនណាវីស១, កូនសោម៉ូតូ១ និងកន្ត្រកម៉ូតូចំនួន០៣ ចំណែកម៉ូតូដែលប្លន់បានពីស្ត្រីរងគ្រោះ ជនសង្ស័យថា លក់បាត់ទៅហើយ។នគរបាលខាងលើ បានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូទៅទិញម្ហូបនៅក្នុងភូមិ លុះក្រោយពេលទិញរួច ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។

ពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែជនសង្ស័យទាំង២នាក់នោះ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JM-2635 តាមពីក្រោយ។

លុះពេលមកដល់ទន្ទឹមនឹងជនរងគ្រោះ ជនសង្ស័យក៏បានកៀរឲ្យជនរងគ្រោះឈប់ ហើយជនសង្ស័យម្នាក់ដែលជិះនៅខាងក្រោយបានស្រែកគំរា.មទៅលើជនរងគ្រោះថា «ឈប់ម៉ូតូភ្លាមៗ បើមិនឈប់បា.ញ់ហើយ»។ប្រភពដដែលបន្តថា ក្រោយពីឮថា បា.ញ់បែបនេះ ជនរងគ្រោះភ័យខ្លាចក៏ឈប់ម៉ូតូ ហើយជនសង្ស័យដែលជិះខាងក្រោយនោះ បានស្ទុះទៅទាញដៃនារីរងគ្រោះចេញពីលើម៉ូតូ រួចរុញទម្លាក់ចូលទៅក្នុងប្រឡាយ ហើយក៏យកជិះម៉ូតូរបស់នាងរត់គេចខ្លួនបាត់អស់ស្រមោលតែម្តង។

ប្រភពដដែលបន្តថា ក្រោយពីឮថា បា.ញ់បែបនេះ ជនរងគ្រោះភ័យខ្លាចក៏ឈប់ម៉ូតូ ហើយជនសង្ស័យដែលជិះខាងក្រោយនោះ បានស្ទុះទៅទាញដៃនារីរងគ្រោះចេញពីលើម៉ូតូ រួចរុញទម្លាក់ចូលទៅក្នុងប្រឡាយ ហើយក៏យកជិះម៉ូតូរបស់នាងរត់គេចខ្លួនបាត់អស់ស្រមោលតែម្តង។

ប្រភពដដែលបន្តថា ក្រោយពីឮថា បា.ញ់បែបនេះ ជនរងគ្រោះភ័យខ្លាចក៏ឈប់ម៉ូតូ ហើយជនសង្ស័យដែលជិះខាងក្រោយនោះ បានស្ទុះទៅទាញដៃនារីរងគ្រោះចេញពីលើម៉ូតូ រួចរុញទម្លាក់ចូលទៅក្នុងប្រឡាយ ហើយក៏យកជិះម៉ូតូរបស់នាងរត់គេចខ្លួនបាត់អស់ស្រមោលតែម្តង។

ប្រភពដដែលបញ្ជាក់ប្រាប់ទៀតថា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទីព្រឹកនេះ នគរបាលក៏ចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍ស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការដកហូតម៉ូតូមួយគ្រឿងម៉ាក ZOOMER X ផលិតឆ្នាំ២០១៨ ពណ៌សលាយក្រហម ពាក់ផ្លាកលេខ កំពង់ស្ពឺ1L-8715 ជាម៉ូតូរបស់ឈ្មោះ ភួង ថន ដែលជាអ្នកទទួលផលចោរកម្ម និងជាអ្នកបញ្ជាឲ្យជនសង្ស័យឈ្មោះផេង សុផាន់ណា និងឈ្មោះផេង រ៉ា ធ្វើសកម្មភាពប្លន់ ប៉ុន្តែពេលនេះជនឈ្មោះ ភួង ថន កំពុងតែរត់គេចខ្លួននៅឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព