Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្រវឹងស្រា ផ្ទុះអាវុធជាង ១០ គ្រាប់ ដោយទំនាស់ពាក្យសម្តី ជាមួយឪពុកមា

  • Print

សៀមរាបៈ មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ ខេត្តសៀមរាប ម្នាក់ បានដកអាវុធបាញ់ចូលក្នុងផ្ទះជាង ១០ គ្រាប់ បន្ទាប់ពីផឹកស្រាស្រវឹង ហើយមាន ទំនាស់ពាក្យសម្តីជាមួយឪពុកមា។

យោងតាមរបាយការណ៍ កងរាជអាវុធហត្ថមូលដ្ឋាន បានឲ្យដឹងថាៈ កាលពីវេលាម៉ោង ១៩និង៥៨នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីផ្ទុះអាវុធ (កាំភ្លើង Ak47) ប្រហែលជាង ១០ គ្រាប់ នៅចំណុចស្ថិតក្នុងភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបង្កឡើងដោយ ឈ្មោះ លួន សុផាន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ ប៉ូលិសអន្តរាគមន៍ ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប រស់នៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពដដែល បានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថាៈ នៅមុនពេលកើតហេតុ ជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តី ជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ ៤៧ ឆ្នាំ នៅភូមិកើតហេតុខាងលើ។

ក្រោយទាស់ពាក្យសំដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមក ក៏ឃើញត្រឡប់មកវិញ មានទាំងស្ពាយកាំភ្លើងវែង ប្រភេទអាកា៤៧ មកជាមួយផង។ បន្ទាប់ពីមកដល់ ជនបង្ក បានយកកាំភ្លើងបាញ់គំរាមឪពុកមា ជាច្រើនគ្រាប់។

បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យ ត្រូវបានខាងស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ឃាត់ខ្លួនយកទៅសួរនាំ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា