Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចខេត្តស្ទឹងត្រែង កំពុងតាមចាប់ក្រុមបំផ្លាញទ្រព្យសម្បត្តិអ្នកទៃ

  • Print

ស្ទឹងត្រែងៈ សមត្ថកិច្ចនគរបាលខេត្ត សហការជាមួយកម្លាំងក្រុងស្ទឹងត្រែង កំពុងតាមចាប់ជនសង្ស័យ ដែលបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កាលពីកន្លងមក និងកាលពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ។

តាមប្រភពពីប្រជាពលរដ្ឋ បាននិយាយឱ្យដឹងថាៈ កាលពីកន្លងមក មានក្រុមក្មេងទំនើងជាច្រើនម៉ូតូ តែងតែកាន់កាំបិត ពូថៅ ដំបង វាយបំផ្លាញ កាប់បំផ្លាញតូបលក់ដូររបស់ប្រជាពលរដ្ឋ ដែលគេចាក់សោរបិទចោល នៅតាមមុខផ្ទះ នៅពេលយប់។ ក្រុមក្មេងទាំងនោះទៅកាប់បំផ្លាញទូ ដើម្បីយកសម្ភារៈ និងភេសជ្ជៈមួយចំនួន។

មានការដេញកាប់វាយតប់គ្នា ប្រសេចប្រសាច ជាក្មេងស្ទាវដូចគ្នា បណ្តាលឱ្យរងបួស។ជាក់ស្តែង កាលពីវេលាម៉ោងប្រហែល ជាង ៧ យប់ថ្ងៃទី៦ មិថុនានេះ ក៏មានក្មេងទំនើងមួយក្រុម ប្រដាប់ដោយដំបង កាំបិត ពូថៅ កាប់ម៉ូតូ នៅមុខសាលារៀនឯកជនមួយកន្លែង ក្នុងក្រុងស្ទឹងត្រែង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ក្រុមទាំងនោះ បន្ទាប់ពីធ្វើសកម្មមភាពរួច ក៏នាំគ្នាជិះម៉ូតូ រត់គេចខ្លួនបាត់អស់។

ប្រជាពលរដ្ឋ បានឱ្យដឹងទៀតថាៈ ក្រៅពីក្រុមក្មេងទំនើង ដើរអុកឡុកនៅពេលយប់ ជាច្រើន លើកច្រើនសារក៏ដោយ ក៏នៅមានករណីបាត់ម៉ូតូនៅពេលយប់ និងពេលថ្ងៃជាច្រើនផងដែរ។ពួកគាត់សព្វថ្ងៃនេះ រស់ក្នុងភាពភ័យខ្លាចនៅពេលឃើញហេតុការស្តែងៗ ក្មេងទំនើងដើរធ្វើសកម្មភាពស្ទើរពេញក្រុង មានចរិតសាហាវ អាចជាក្រុមប្រើប្រាស់គ្រឿងញៀនទៀតផង។

លោក ទូច តារា ស្នងការរងបង្រ្កាបបទល្មើសគ្រប់ប្រភេទ បាននិយាយឱ្យដឹង នៅព្រឹកថ្ងៃទី ៧ ខែមិថុនាថាៈ សមត្ថកិច្ចខេត្ត និងក្រុង កំពុងតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់។

ជាមួយនោះ មុខសញ្ញាខ្លះកំពុងរត់គេចចេញទៅខេត្តផ្សេង ហើយសមត្ថកិច្ច នៅបន្តសហការតាមចាប់ខ្លួន។ លោកស្នងការរង បានបញ្ជាក់ថាៈ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យខ្លះហើយពាក់ព័ន្ធនឹងលួចម៉ូតូ, ករណីគ្រឿងញៀន និងកំពុងស្រាវជ្រាវបន្តទៀត៕

ដកស្រង់ពី៖រស្មីកម្ពុជា