Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យជាហែកឃ័របណ្តាញសង្គមមួយរូប ត្រូវចាប់ខ្លួនដោយនគរបាលខេត្តព្រះវិហារ

  • Print

សៀមរាបៈ បុរសម្នាក់ដែលគេអះអាងថា មានចំណេះខាងបច្ចេកវិជ្ជាព័ត៌មានវិទ្យា ហើយបានធ្វើសកម្មភាពជ្រៀតចូលគណនីហ្វេសបុក និងតេឡេក្រាមអ្នកដ៏ទៃជាច្រើននាក់ រួចបន្លំអត្តសញ្ញាណហើយខ្ចីលុយគេឯង ត្រូវចាប់ខ្លួនដោយនគរបាលខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក គង់ គា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបាននិយាយនៅថ្ងៃទី០៧ ខែមិថុនានេះថា ជនសង្ស័យត្រូវឃាត់ខ្លួននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅខេត្តព្រះវិហារក្រោយពីមានមានពាក្យបណ្តឹង។

ជនសង្ស័យឈ្មោះ ម៉ូវ ឈៀងម៉ៃ អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំនើតនៅភូមិតាំងត្រក ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ បានធ្វើសកម្មភាពហេកចូលគណនីហ្វេសបុក និងតេឡេក្រាមអតិថិជន និងអាជីវករ ជាច្រើននាក់ ដោយ ជាក់ស្តែងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យបានលួចបង្កើតគណនីយតេឡេក្រាមក្លែងក្លាយដោយប្រើលេខទូរស័ព្ទខ្លួនឯង និងយករូបអាជីវករលក់មាសឈ្មោះហៀក ដាក់ឈ្មោះថា ជាងនីន អាហៀក រួចបានយកគណនីនោះទៅកុម្មង់ទិញទូរស័ព្ទដៃពីហាងបញ្ចាំឈ្មោះ រ័ត្ន ផលសំណាង ដោយកុម្មង់ឲ្យម្ចាស់ហាងផ្ញើ ទៅឲ្យបងប្អូននៅស្រុកជាំក្សាន្ត រួចហើយចាំមកយកលុយនៅតូបលក់មាសក្នុងផ្សារកំពង់ប្រណាក ទីបំផុតជនឆរបោកនេះបានយកទូរស័ព្ទដៃទៅបាត់ ហើយឈ្មោះ ហៀក ក៏មិនបានដឹងក្នុងរឿងនេះដែរ ។

រហូតដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យខាងលើបានបង្កើតតេឡេក្រាមក្លែងក្លាយដោយដាក់ឈ្មោះថា អឹង សេងហុក និងដាក់រូបភាពរបស់ឈ្មោះ អឹង សេងហុក ហើយបានយកគណនីនោះទំនាក់ទំនងតេឡេក្រាមទៅកុម្មង់ទិញខ្សែកចំនួនមួយខ្សែ និងខ្សែដៃចំនួនមួយខ្សែ ដែលមានតម្លៃចំនួន ២.៨០០.០០០រៀល ទៅតេឡេក្រាមឈ្មោះ ជាងនីន អាហៀកលក់គ្រឿងអលង្គការ ក្រោយទទួលបានដំណឹងនេះជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនិងបានសហការណ៍ អនុវត្តនិតិវិធីជំនាញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចមុខផ្ទះលីគឹមឆូយថតរូប ស្ថិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅម៉ោងប្រហែល ១៣:១៥នាទី នៃថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពឆរបោកយកទូរស័ព្ទដៃ ខ្សែដៃ និងខ្សែក ពីជនរងគ្រោះពិតប្រាកដម៉ែន ហើយខ្លួនក៏ធ្លាប់បានធ្វើសកម្មភាពហែកចូលគណនីហ្វេសបុក និងបង្កើតគណនីតេឡេក្រាមក្លែងក្លាយយកទៅឆរបោកជនរងគ្រោះជាច្រើននាក់ គ្រប់រូបភាព (ខ្ចី ទិញ រងគ្រោះ) ដោយឲ្យសាច់ញាតិ រឺអ្នកស្គាល់វេរលុយអោយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក៏បានសាងសំនុំរឿងបញ្ជូនទៅតុលាការ ពីបទឆរបោក និងប្រើប្រាស់សារធាតុញៀន ខណៈដែល ជននេះក៏ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយផងដែរ៕

ដកស្រង់ពី៖រស្មីកម្ពុជា