Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ​ប្រទះ​ឃើញ មីន​០៣​គ្រាប់ នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ខេត្ត​ប៉ៃលិន

  • Print

ខេត្តប៉ៃលិន ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាល និងសហការណ៍ជាមួយការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ថា បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាមចំនួន ០២កន្លែង រួមមាន ៖ កន្លែងទី១ «មីនអាទែរី» ចំនួន០១ គ្រាប់ស្ថិត ក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

កន្លែងទី២ «មីនស្នួលពោត» ចំនួន០១គ្រាប់ «មីន៧២» ចំនួន០១គ្រាប់ ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បច្ចុប្បន្នការិយាល័យជំនាញ បានសហការណ៍ជាមួយអង្គភាពស៊ីម៉ាក់ ប្រចាំនៅខេត្តបាត់ដំបង ចុះមកដោះយកគ្រាប់ទៅកម្ទេចចោលនៅកន្លែង ដែលមានសុវត្ថិភាពហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព