Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុងបើកបរ ស្រាប់តែងោកមួយភាំង បណ្តាលឱ្យរថយន្តធ្លាក់ចូលស្នាមភ្លោះ ស្លាប់ម្នាក់ និងរបួស ១០ នាក់

  • Print

កែប: កុមារាម្នាក់ បានស្លាប់ និងក្មេងចាស់ប្រុសស្រី ១០ នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារអ្នកបើកបររថយន្ត ងោកមួយភាំង បណ្តាលឲ្យជ្រុលចង្កូត ធ្លាក់ចូលស្នាមភ្លោះ។

ហេតុការណ៍នេះ បានកើតឡើង នៅលើដងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប នាវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីនគរបាលក្រុងកែប បានប្រាប់ឲ្យដឹងថាៈ នាវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែមិថុនា មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តតូយ៉ូតា តាកូម៉ា មួយគ្រឿង បានជ្រុលចង្កូតធ្លាក់ចេញពីផ្លូវជាតិលេខ៣៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១ -២២ ព្រោះតែអ្នកបើកបរ ងោកមួយភាំង។ ក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យ កុមារា អាយុ៦ឆ្នាំម្នាក់ ស្លាប់ និងក្មេងចាស់ប្រុសស្រី ១០ នាក់ទៀត រងរបួសធ្ងន់ ស្រាល។

ជនរងគ្រោះទាំងអស់ មានទីលំនៅ ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ សមត្ថកិច្ច បានបន្តថាៈ មុនគ្រោះថ្នាក់កើតឡើង គឺរថយន្តបានបើកមកពីខាងកើតទៅ ខាងលិច ដោយផ្ទុកមនុស្សជាង ១០នាក់។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែ គេឃើញរថយន្តនោះ រេចង្កូតទៅផ្នែកខាងស្តាំ រួចធ្លាក់ចូលស្នាមភ្លោះតែម្ដង។

សមត្ថកិច្ច បានបញ្ជាក់ថាៈ អ្នករងរបួស ត្រូវបានរថយន្តនគរបាលក្រុងកែប និងរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែក ក្រោយកើតហេតុភ្លាមៗ។ ចំណែកសព សមត្ថកិច្ច បានប្រគល់ជូនសាច់ញាតិ យកទៅចាត់ចែង តាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា